សម្តេចតេជោ ហ៊ុន សែន៖ គ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស គួរតែមានឧបករណ៍ភ្លេងពិណពាទ្យដើម្បីប្រើផង និងថែរក្សាអភិរក្សផង
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស គួរតែមាន ឧបករណ៍ភ្លេងពិណពាទ្យ ដើម្បីប្រើផង និងថែរក្សាអភិរក្សផង ។
ជាមួយគ្នានេះ សម្តេច សង្ឃឹមថា សប្បុរសជននានា នឹងជួយទិញ ប្រគេនឧបករណ៍ភ្លេងពិណពាទ្យ ទៅតាមបណ្ដាវត្តនានា ទូទាំងប្រទេសកម្ពុជា ។
សម្ដេចតេជោ បានបញ្ជាក់ថា ភ្លេងពិណពាទ្យភាគច្រើន គឺទុកនៅទី អារាម ដូច្នេះយើងគួរតែត្រូវលើកទឹកចិត្ដដល់ពុទ្ធបរិស័ទរបស់យើង ជួយទៅដល់ព្រះសង្ឃ ដើម្បីទីអារាមរបស់យើង មាននូវភ្លេងពិណពាទ្យ ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។