ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤រោច ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ក្នុងនោះលោកអ្នកអាចចាប់ផ្តើម អនុវត្តកិច្ចការដែលអ្នកប៉ងប្រាថ្នាបានដោយភាពចម្រើនលូតលាស់គួរជាទីកត់សម្គាល់។ ប៉ុន្តែជម្លោះរវាងសមាជិកនៅក្នុងក្រុមការងារគឺអាចនឹងទៅរួច ដូច្នេះប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ នឹងនាំឲ្យប៉ះទង្គិចដល់ស្ថេរភាពការងារ និងការជឿជាក់ ព្រមទាំងទំនុកចិត្តពីថ្នាក់លើ។ ដោយឡែក សូមគិតគូរអំពីសុខភាព ដោយជ្រើស រើសការងារដែលសមនឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន និងគួរធ្វើអោយមានតុល្យភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តដាក់ចេញការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានដោយគ្មានបញ្ហាឡើយ។ អ្វីដែលគួរជៀសវាងបំផុតក្នុងពេលនេះគឹការរិះគន់ ពីព្រោះបំណងល្អ ក៏អាចក្លាយជាទោសបានដែរ។ ក្នុងនោះសូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ព្រមទាំងកែលម្អការតុបតែងខ្លួនផង ដើម្បីអ្នកទទួលបានទំនុកចិត្ត និងភាពស្និទ្ធស្នាលពីមនុស្សជុំវិញខ្លួន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ លោកអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចក្តោបក្តាប់វាបានដោយងាយស្រួលផងដែរ។ ប៉ុន្តែការទទួលយកពត៌មានពីខាងក្រៅ និងការជឿជាក់លើសមត្ថភាពវិជ្ជាជីវរបស់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ លាភសំណាងធំដុំ ឬដំណឹងរីករាយសម្រាប់កិច្ចការងារនឹងកើតឡើងនៅ ថ្ងៃនេះ ដូច្នេះសូមកុំមានការព្រួយបារម្ភ ហើយបំពេញភារកិច្ច ឬបំណងរបស់ខ្លួន។

ឆ្នាំថោះ              

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលច្រើនគួរជ្រើសរើសការងារជាក្រុម ឬសហការអោយបានជិតស្និទ្ធជាមួយមនុស្សក្នុងក្រុម ឬដៃគូរបស់អ្នក។ ក្នុងនោះ លោកអ្នកក៏អាចស្នើសុំជំនួយជាកំលាំង និងយោបល់ពីមនុស្សនៅ ក្បែរខ្លួនបានផងដែរ ក៏ប៉ុន្តែកុំមានការបាក់ទឹកចិត្តចំពោះស្ថានភាពដែលអ្នកមិនអាចទទួល បាន។  ដោយឡែក​ សូមព្យាយាមបំពេញការងារ ហើយអត់ ធ្មត់ និងព្យាយាមដោះស្រាយ បញ្ហាចំពោះមុខ។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ការពារគំនិតយោបល់របស់ ខ្លួនបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​  លោកអ្នកអាច​ចាប់ផ្តើមកិច្ចការថ្មី ការបោះទុន​ ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ​ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល សម្រាប់ការដោះស្រាយបញ្ហាក្នុងក្រៅផងដែរ ដូច្នេះវានឹងល្អប្រសើរប្រសិនបើអ្នកយកពេល ល្អដោះស្រាយបញ្ហាអោយបានរួចរាល់។ ចំពោះ លោកអ្នកដែលបំពេញការងារការិយាល័យ នឹងកាន់តែទទួលបានភាពរលូនក្នុងការងារ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក ប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះដែរ សូមព្យាយាមឲ្យបានច្រើនបំផុត និងគួរចេះគ្រប់គ្រងពេលវេលាឲ្យបានសមស្រប។ សូមដាក់គំនិតអ្នកឲ្យមានសណ្តាប់ធ្នាប់ កុំរវើរវាយរឿងរ៉ាវច្រើនឥតប្រយោជន៍ ពីព្រោះវាអាចរំខានដល់ការងាររបស់អ្នកកាន់តែខ្លាំង។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពជុំវិញខ្លួនជាថ្មី ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ មនុស្សនៅក្បែរខ្លួន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរប្រយ័ត្នក្រែងមានការបាត់បង់របស់របរ សំខាន់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែក៏គួរគ្រប់គ្រងពាក្យសំដី និងអាកប្បកិរិ យារបស់ខ្លួនជានិច្ចដែរ ពីព្រោះនៅក្នុងថ្ងៃនេះ លោកអ្នកងាយរងឥទ្ធិពលពីខាងក្រៅ។ ក្នុង ខណៈនេះ គួរព្យាយាមចំណាយពេលវេលាធ្វើការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ និងមនុស្សនៅកន្លែងធ្វើការ។ ទំនាក់ទំនងនឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ចំពោះកិច្ចការ និងអាជីព ទាំងមូល។ ភាពវិជ្ជមានក្នុងថ្ងៃនេះមានសន្ទុះកើតឡើងខ្លាំង ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវភ័យខ្លាចអ្វីឡើយ អ្វីៗនឹងសម្រេចទៅដោយរលូន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំង។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមាន។ ដោយឡែកសូមកុំយកចិត្តទុកដាក់លើការលំបាកខ្លាំងពេក សូមទទួលខុសត្រូវ និងដោះស្រាយទៅតាមសន្តិវិធី។ ចំពោះលោកអ្នកដែលមានបំណងចង់ផ្លាស់ ប្តូរការងារគឺអាចសម្រេចទៅបាន ហើយក៏ទទួលបានភាពជោគជ័យគួរអោយកត់សម្គាល់។ ដោយឡែក ប្រហែលជាអ្នកអាច រងឥទ្ធិពលពីទំនាក់ទំនងផ្ទាល់ខ្លួនខ្លះ ដូច្នេះធ្វើយ៉ាងណាកុំ អោយជះឥទ្ធិពលដល់ការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គង ឬយ៉ាងហោចណាស់មិនទាន់មើលឃើញភាពចម្រើនលូតលាស់ណាមួយគួរឲ្យកត់សម្គាល់នោះទេ។ ភាគច្រើនអ្នកអាចនឹងធ្វើការនៅទីកន្លែងដដែល គ្មានការផ្លាស់ប្តូរណាមួយនឹងអាចកើតឡើងក្នុងពេលនេះទេ។ ក្នុងនោះ ប្រហែលជាអ្នកមិនគួរពាក់ ព័ទ្ធនឹងការខ្ចីបុលនោះទេ ពីព្រោះមិនត្រឹមតែការខាតបង់អាចកើតឡើងនោះទេ ប៉ុន្តែច្រើន តែនឹងមានបញ្ហាខ្លាំងដល់សុខសុវត្ថិភាពផង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមការច្នៃ ប្រឌិតបន្ថែមលើកិច្ចការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់ គឺលោកអ្នកអាចប្រតិបត្តិការងារតូចធំបានដោយគ្មានផល រំខានអ្វីធំដុំនោះទេ។ ក្នុងនោះបញ្ហាតូចតាចមួយចំនួនមិនអាចមករំខានចិត្ត និងកិច្ចការងារដែលអ្នកកំពុងតែអនុវត្តនោះទេ ពីព្រោះលោកអ្នកអាចនឹងដោះស្រាយវាបានដោយត្រឹមតែ មធ្យោបាយធម្មតា។ ប៉ុន្តែប្រហែលជាអ្នកត្រូវយកចិត្តទុកដាក់ និងពិនិត្យពិច័យកិច្ចការងារឲ្យបានជាក់លាក់ ពីព្រោះសញ្ញាណនៃការបាត់បង់ពត៌មានកំពុងមានភាពកើនឡើង។ ក្នុងនោះ ដែរ អ្នកនឹងទទួលបានការគាំទ្រច្រើនពីមនុស្សនៅក្បែរខ្លួន ដូច្នេះគួរចែករំលែកភាពទន់ភ្លន់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចជៀសវាងបាន សូមព្យាយាមរក្សាអាកប្បកិរិយា ហើយភ្ជាប់ខ្លួនទៅនឹងហេតុផលជានិច្ច។ ក្នុងពេលខាងមុខនេះ លោកអ្នករំពឹងថាទទួលបានដំណឹងនៃការចាកចេញសម្រាប់ កិច្ចការងារ ហេតុនេះសូមរៀបចំ និងព្យាយាមយល់ដឹងអំពីការងារអោយបានគ្រប់ជ្រុង ជ្រោយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវភាពស្មុគ្រស្មាញក្នុងការងារ ច្រើន។ ផលជំទាស់ហាក់មិនធំដុំ ប៉ុន្តែវាគ្រប់គ្រាន់មករំខានអោយអ្នកពិបាកឈានទៅដល់ ភាពជោគជ័យដែលប៉ងប្រាថ្នា។ សូមលោកអ្នកប្រមូលគំនិត ហើយព្យាយាមគិតគូរឲ្យបានល្អិតល្អន់ និងធ្វើយ៉ាងណាកុំទោរទន់ទៅតាមស្ថានភាពជុំវិញខ្លួនខ្លាំងពេក។ បញ្ហាសំខាន់ក្នុងពេលនេះ គឺសូមផ្តោតទៅលើការងារដែលអ្នកកំពុងធ្វើ។ ការចូលទៅកៀកនឹងថា្នក់លើ ឬស្នើសុំជំនួយពីមនុស្សនៅក្នុងក្រុមជាលទ្ធភាពដ៏ប្រសើរក្នុងការអនុវត្តការងារ ប៉ុន្តែការគិត ពិចារណាជាការទទួលខុសត្រូវរបស់លោកអ្នក ហេតុនេះសូមមានការប្រុងប្រយ័ត្ន។

ចំណាំៈ

ឆ្នាំទាំង៤ ខាល រោង មមី មមែ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះឳកាសមានច្រើន ការបណ្តាក់ទុនមានស្ថេរភាព លើសពីនេះ ថ្ងៃនេះជាពេលដោះស្រាយរឿងចាស់ថ្មី។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner