មន្ត្រីគណបក្សប្រជាជនកម្ពុជា ចាត់ទុកសមាជិក សមាជិកាថ្មី ជាប្រភពកម្លាំងដ៏ធំធេងដែលធ្វើឱ្យគណបក្ស អាចបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនបន្តទៀត

កំពង់ធំ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៨៦រូប នៃគណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុក បានស្វាគមន៍ចំពោះវត្តមានសមាជិក សមាជិកាថ្មី ២៨៦រូប ក្នុងឃុំប្រាសាទ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានចាត់ទុកសមាជិក សមាជិកាថ្មីទាំង ២៨៦រូបនេះថា ជាប្រភពកម្លាំងដ៏ធំធេង ដែលធ្វើឱ្យគណបក្ស កាន់តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន ។

លោកជំទាវ បណ្ឌិត ជា សិរី បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំង២៨៦រូប ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ។

លោកជំទាវបានបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានបទពិសោធន៍ ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះឡើយ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្ស តែងតែនៅក្បែរពលរដ្ឋគ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក ។

ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ឲ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធគណបក្ស ជាពិសេស រចនាសម្ព័ន្ធ យុវជនគណបក្សឃុំ ជាមួយនឹងការកំណត់ពីគោលការណ៍ដឹកនាំ និងតួនាទីភារកិច្ចឱ្យបាន ច្បាស់លាស់ និងអនុវត្តតាមគោលនយោបាយរួមរបស់គណបក្សឱ្យមានប្រសិទ្ធភាព ។

លោកជំទាវបណ្ឌិត ជា សិរី និងសហការី បានអញ្ជើញនាំយកអំណោយឯកឧត្ដម ជា ចាន់តូ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងលោកជំទាវ រួមមាន៖ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារមានការខ្វះខាតចំនួន ៥គ្រួសារ រស់នៅឃុំប្រាសាទផងដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner