ប៉មមើលទេសភាព នៅឧទ្យានជាតិកែប លើភ្នំកែប ក្នុងក្រុងកែប ខេត្តកែបត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

អត្ថបទដោយ៖
CPA

កែប ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិកា ក្រសួងបរិស្ថាន បានថ្លែងថា ៖ យើងធ្លាប់ឃើញ តែសមុទ្រឈើនៅឯ ខេត្តមណ្ឌលគីរី និងនៅភូមិភាគ ឥសាន្ត តែពេលនេះ សមុទ្រឈើ យើងក៍អាចមើលឃើញ នៅខេត្តកែបយើងដែរ ក្នុងពេលដែល យើងកសាង ប៉មនេះឡើង
ហើយត្រូវបានសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ដូច្នេះយើងជឿជាក់ថា រូបភាពដែលចេញពីទីនេះ គឺជារូបភាព នៃសក្តានុពលទេសចរណ៍ដ៍ថ្មីស្រឡាង មួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្ត នៅខេត្តកែបយើងនេះ មិនត្រឹមតែមានសមុទ្រទឹកប្រៃប៉ុណ្ណោះទេ ប៉ុន្តែយើងក៍ឃើញមាន ទាំងសមុទ្រ ឈើទៀតផងព្រមទាំងទេសភាពផ្សេងៗ ដ៍ល្អរត្រកាលជាច្រើន នៅជុំវិញឧទ្យានកែបយើងនេះក្នុងពេលដែល យើងបានឡើងទៅលើ ប៉មនោះ ។

ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍បន្តថា ៖ សមិទ្ធិផលទាំងនេះ គឺជាផ្នែកមួយ ដែលក្រសួងបរិស្ថានបានផ្តល់ជូន ទៅថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងបន្ថែម
លើមធ្យោបាយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្ត អោយបានយ៉ាងច្រើន ហើយឯក ឧត្តមជឿជាក់ថា តាមរយ:ប៉មនេះ នឹងធ្វើឧិ្យឧទ្យានជាតិកែបនឹងក្លាយ ទៅជាកន្លែងដែលមានសក្តានុពល ថ្មីមួយថែមទៀត សម្រាប់ខេត្តកែប។ នេះជាប្រសាសន៍របស់ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើង ក្នុងពិធីសម្ភោធ ប៉មមើលទេសភាព នៅក្នុងឧទ្យានជាតិខេត្តកែប ជាមួយនិង ឯក ឧត្តមបណ្ឌិត សោមពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្ត នាព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ឯកឧត្តម នេត្រ ភក្ត្រា ររដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា: ប៉ម នេះ មានកំពស់ ១២ម៉ែត្រ ចាប់ពីក្រោមឡើងបើ ធៀបនិងលីវ៉ូ ចាប់ពីសមុទ្រឡើងមកមានកំពស់ ១៦៧ម៉ែត្រមានផ្លូវ បេតុងព័ទ្ធជំវិញឧទ្យានភ្នុំកែបនេះ ចំនួន៦០០០ម៉ែត្រ យ៉ាងស្អាត ឯកឧត្តមក៍បានសុំអោយបងប្អូនយើងដែលនៅទីនេះ ជួយថែរក្សារនូវ សមិទ្ធិផលទាំង អស់ដែលបានកើតឡើង ធ្វើយ៉ាងណាឱ្យបានគង់វង្ស ជាបន្តទៀត ដើម្បីបម្រើអោយ បងប្អូនប្រជាពលរដ្ឋយើងនៅទីនេះនិងភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត ផងដែរ៕Sila Sarin

ads banner