កាសែតរ៉យទ័រ ៖ សហភាពអឺរ៉ុបទិញប្រេងរុស្ស៊ី តាមរយៈប្រទេសឥណ្ឌា

ព្រុចសែល៖ រោងចក្រចម្រាញ់ប្រេងឥណ្ឌាបានបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងយន្តហោះទៅកាន់សហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រទេសឥណ្ឌាបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីក្នុងកំណត់ត្រាមិនធ្លាប់មានពីមុនមក នៅក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រនាពេលថ្មីៗ។

ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បានចាប់ផ្តើមជំរុញការទិញប្រេងពីរុស្ស៊ីភ្លាមៗ ក្រោយមានការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ហើយតាមរយៈតួលេខនាំចូលប្រេង រុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា។

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២-២០២៣ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានទិញប្រេងរុស្ស៊ីពី ៩៧០,០០០ ទៅ ៩៨១,០០០បារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹង១ភាគ៥នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌា ដែលមានចន្លោះពី ៤.៥លានទៅ ៤.៦លានបារ៉ែលក្នុងមួយថ្ងៃ។តាមរយៈការបញ្ចុះតម្លៃប្រេងឆៅពីរុស្ស៊ី បានធ្វើឲ្យឥណ្ឌាជម្រុញកែឆ្នៃប្រេង និងលក់ទៅកាន់សហភាពអឺរ៉ុប ក្នុងតម្លៃប្រកួតប្រជែងមួយ។

យោងតាមក្រុមហ៊ុនទិន្នន័យ Kpler បានឲ្យដឹងថា ឥណ្ឌាបានផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះជាមធ្យម ១៥៤,០០០បារ៉ែលក្នុងមួយថ្ងៃដល់សហភាពអឺរ៉ុប មុនពេលមានជម្លោះនៅអ៊ុយក្រែន ប៉ុន្តែឥឡូវបរិមាណផ្គត់ផ្គង់នេះ បានកើនឡើងដល់ ២០០,០០០បារ៉ែលក្នុងមួយថ្ងៃ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner