ការប្រកាសបញ្ចូលសមាជិកថ្មីគណបក្សកម្ពុជា ជាមហាសាមគ្គីដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេស

ខេត្តកណ្តាល ៖ លោក ខៀង សង្ហា ប្រធានក្រុមការងារគណបក្សចុះជួយឃុំថ្មគរលើកឡើងនៅក្នុងកម្មពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំទឹកឃ្លាំង និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៣នេះសថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានចងក្រងគោលនយោបាយ តម្រង់ទិសសម្រាប់ជួយរំដោះជាតិ និងប្រជាពលរដ្ឋ តាំងពីសម័យអាណានិគម មករហូតបានរំដោះប្រទេសជាតិ ឱ្យរួចផុតពីកាកាប់សម្លាប់ ឈានដណ្តើមយកជ័យជម្នះ និងការអភិវឌ្ឍន៍មហាធំធេង ។

លោក បន្តថា គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត ដោយបក្សបានជ្រោងខ្ពស់លើទង់ស្នេហាជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យកសាងមូលដ្ឋាន និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ នឹងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាមកដល់សព្វថ្ងៃ និងទៅអនាគត ដូច្នេះការបញ្ចូលសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា គឺជាមហាគ្រួសារ ក្នុងការប្រមូលជាកំលាំងសាមគ្គីគ្នាកាន់ស្អិតរមូត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ខណៈដូចដែលប្រជាពលរដ្ឋបានឃើញស្រាប់ហើយ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ បានឈរលើមាគ៌ាច្បាស់លាស់ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម ។

សូមបញ្ជាក់ថា ការប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា បានប្រារព្វធ្វើឡើង នៅឃុំទឹកឃ្លាំង និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ក្នុងនោះនៅក្នុងឃុំថ្មគរ បញ្ចូលសមាជិកចំនួន ១៧៤ នាក់ និងនៅក្នុងឃុំទឹកឃ្លាំងចំនួន ១៧៩ នាក់ សរុបសមាជិកទាំងពីរឃុំ មានចំនួន ៣៥៣នាក់ ៕ ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner