ក្លិបប៊ីយ៊ា Lux98 នឹងរៀបចំការប្រកួត ស្រួង ភារី ប៊ីយ៊ាការ៉ុម ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែមេសា ដែលមាន ៨ប្រទេសចូលរួម

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្លិបប៊ីយ៊ា Lux98 ក្រោមការគាំទ្រពីសហព័ន្ធកីឡាស្នូកឃ័រនិងប៊ីយ៉ាបានប្រកាសថា នៅថ្ងៃទី២០ ខែ មេខា ឆ្នាំ២០២៣ខាងមុខនេះ នឹងរៀបចំការប្រកួតកីឡាប៊ីយ៉ាដែលប្រសិទ្ធនាមថា ស្រួង ភារី ប៊ីយ៊ាការ៉ុម ឆ្នាំ២០២៣ នៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

កញ្ញា ហេង ចាំង ប្រធានក្លិបប៊ីយ៊ា Lux98 បានឲ្យដឹងថា ការប្រកួតនេះ មាន៨ប្រទេសចូលរួម ក្នុងនោះក៏មានការចូលរួមពីប្រទេសកូរ៉េ និងប្រទេសវៀតណាមដែលជាជើងខ្លាំងផ្នែកប៊ីយ៉ានផងដែរ។ សម្រាប់ការប្រកួតនេះ អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតគឺ ក្លិបបាននាំយកអាជ្ញាកណ្តាលអន្តរជាតិមកពីប្រទេសវៀតណាម ហើយក្នុងនោះកីឡាការិនី ស្រួង ភាវី ដែលជាកីឡាការិនីតំណាងកម្ពុជាត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាផ្ចះនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏នឹងបង្ហាញខ្លួនជាកីឡាការិនីកិតិ្តយសនៅក្នុងការប្រកួតនេះផងដែរ។

ប្រធានក្លិបបន្តថា ការប្រកួត ស្រួង ភាវី ប៊ីយ៊ាការ៉ុម ឆ្នាំ២០២៣ ដែលក្លិបរៀបចំឡើង ក្រោមកិច្ចការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាពីសហព័ន្ធកីឡាស្នូកឃ័រឬប៊ីយ៉ា មានគោលបំណងធំចំនួន២ គឺទី១ ចង់លើកស្ទួយវិស័យប៊ីយ៉ានៅប្រទេសកម្ពុជាកាន់តែរីកចំរើន និងទី២ ចង់រកកីឡាករដែលមានសមត្ថភាពទៅប្រកួតនៅSeagame2023 ។

កញ្ញា ប្រធាន ក្លិបប៊ីយ៊ា Lux98 អះអាងទៀតថា ការប្រកួតមិត្តភាពដល់អស្ចារ្យមួយនេះ អាចផ្តល់អត្ថប្រយោជន៏ខ្លាំងសំរាប់វិស័យប៊ីយ៉ានៅកម្ពជា អាចផ្តល់ឱកាសដល់កីឡាករពូកែៗដែលពួកគាត់មិនធ្លាប់បញ្ចេញសមត្ថភាព អាចបញ្ចេញនៅសមត្ថភាពបាន ថែមទាំងធ្វើឱ្យវិស័យកីឡានេះកាន់តែរីកចំរើនជឿនលឿនដូចប្រទេសដទៃដែរ ។ សម្រាប់ការប្រកួតនេះក៏បានដាក់ជាប្រាក់រង្វាន់ធំៗមាន 3រង្វាន់ ដើម្បីលើកទឹកដល់កីឡាករ ដែលឧបត្ថមទឹកប្រាក់ដោយអង្គការនៃប្រទេសកូរ៉េ តំណាងអោយ កីឡាការិនី ស្រួង ភាវី ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីប្រកួតនៅថ្ងៃទី២០ ខែមេសា ខាងមុខនេះ កីឡាការនីកំពូលកម្ពុជា និងកីឡាការនី Carom កំពូលអាស៊ី ស្រួង ភាវី នឹងចែករំលែកបទពិសោធន៍ និងអាថ៌កំបាំងក្នុងការក្លាយជាកីឡាករជោគជ័យ ក៏ដូចជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ពីអាជីពរបស់នាង ៕ ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner