ភ្លើងឆេះព្រៃនៅទីក្រុងឆ្នេរសមុទ្ររបស់កូរ៉េខាងត្បូង

សេអ៊ូល៖ ភ្លើងឆេះព្រៃនៅ ទីក្រុង ហ្គាងនឹង (Gangneung) នៃប្រទេស ប្រទេសកូរ៉េខាងត្បូង ដោយមានការបង្កើនការប្រកាសអាសន្ន។

ភ្លើងឆេះព្រៃរាលដាលនៅទីក្រុង ហ្គាងនឹង (Gangneung) នៃខេត្ត ហ្គាងវន់ដូ (Gangwon-do) ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

អគ្គស្នងការដ្ឋានជាតិកូរ៉េខាងត្បូងបានបង្កើនការប្រកាសអាសន្នអគ្គិភ័យឡើងកម្រិតទី៣ នាវេលាម៉ោង០៩និង៤៣នាទីព្រឹក។

គួររម្លឹកថា កាលពីដើមខែមេសា ភ្លើងឆេះព្រៃបានរាលដាលពាសពេញប្រទេសកូរ៉េខាងត្បូង ខណៈដែលភាពស្ងួតបាននាំឱ្យមានភ្លើងឆេះក្នុងតំបន់ជាច្រើន។

ភ្លើងឆេះព្រៃដែលបានបោកបក់ដោយខ្យល់បានឆាបឆេះទីក្រុង ហ្គាងនឹង (Gangneung) តំបន់ឆ្នេរសមុទ្រកូរ៉េខាងត្បូង ដោយបានបំផ្លាញផ្ទះប្រហែល ១០០ ខ្នង និងបង្ខំអ្នកស្រុកនិងអ្នកទេសចររាប់រយនាក់ត្រូវជម្លៀសចេញ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner