នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមពិធីតែងតាំងមេបញ្ជាការសឹងរងស្ទឹងត្រែង (Video Inside)

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខ តំណែងជូននាយទាហានជាន់ខ្ពស់ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

ក្នុងពិធីនាថ្ងៃទី១១ មេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ដែលត្រូវប្រកាសនាពេលនេះ។

នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសម ទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ។

ads banner