សង្ក្រាន្ត វត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០២៣នេះ

ភ្នំពេញ៖ ការតុបតែងរៀបចំសង្ក្រាន្តវត្តភ្នំ បានត្រៀមរួចរាល់ហើយ ដើម្បីទទួលប្រជាពលរដ្ឋ រយៈពេល ៣ថ្ងៃ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ។

ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានរៀបចំតុបតែង នៅក្នុងបរិវេណ រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ ដើម្បីទទួលប្រជាពលរដ្ឋចូលរួមសង្ក្រាន្ត វត្តភ្នំ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

សង្ក្រាន្តវត្តភ្នំ ឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី ១៤.១៥.១៦ ខែមេសា។ សង្ក្រាន្តវត្តភ្នំ នៅឆ្នាំនេះ មានរៀបចំ «ភូមិ ខ្ញុំ» ឬ «ភូមិខ្មែរយើង» ដែលរៀបចំជាផ្នែកៗ ក្នុងនោះមានការតាំង បង្ហាញ ភូមិមួយ ផលិតផលមួយ ជារបស់ខ្មែរយើង រៀបចំកន្លែងប្រគុំតន្ត្រីសម័យ កន្លែងរាំវង់ កន្លែងស្រង់ព្រះ និងពូនភ្នំខ្សាច់ ជាដើម ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner