ឯកឧត្តម តុប សុភក្ត្រ ៖ ភាពស្អាត និងភាពបៃតង គឺជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ទាក់ទាញក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរបស់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម តុប សុភ្រ្ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និង អប់រំកីឡា នៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងយុទ្ធនាការទីលានកីឡាស្អាតនិងបៃតងលើកទី២ នៅក្នុងពហុកីឡដ្ឋានជាតិមរកតេជោ បានថ្លែងថា យុទ្ធនាការទីលានស្អាត និងបៃតងដែលបានរៀបចំឡើងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ជ្រាបព័ត៌មានផ្សព្វផ្សាយទៅដល់សាធារណជនទាំងអស់ឲ្យបានយល់ដឹងនិងជ្រោតជ្រៀតជ្រាលជ្រៅអំពីភាពស្អាតនិងបៃតង។

ឯកឧត្តម បន្តថា ពិតណាស់ភាពស្អាត និងភាពបៃតងមានសារៈសំខាន់ក្នុងការទាក់ទាញ ហើយ ការប្រារព្ធនៅព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺកម្ពុជារបស់យើងបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីទទួលបានសិទ្ធិរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាដ៏មានសារៈសំខាន់នេះ។ដូច្នោះអ្វីដែលជាចំណុចសំខាន់លើសពីការប្រកួតទៀត គឺការទទួលនូវបដិសណ្ឋាកិច្ច ហើយអនាម័យបរិស្ថាននេះ បានដើរតួនាទីមុនគេក្នុងការទាក់ទាញនៅពេលដែលភ្ញៀវអន្តរជាតិមកដល់ប្រទេសកម្ពុជារបស់យើង ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ការបញ្ជ្រាបបរិស្ថានស្អាតនិងបៃតងជារឿងសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជារៀបចំជាលើកដំបូងដូច្នោះភាពស្អាតជាចំណុចសំខាន់ត្រូវយកចិត្តទុកដាក់ ដើម្បីបង្ហាញពីភាពទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។សូមទាំងអស់គ្នាយកស្មារតីបរិស្ថានស្អាត ការរសនៅល្អនិងអនាម័យល្អ ដើម្បីរួមចំណែកឲ្យព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមដែលជាព្រឹត្តិការណ៍កីឡាធំជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងទទួលបានការសសើរពីសំណាក់ភ្ញៀវអន្តរជាតិចូលរួមទាំងអស់ ៕ អត្ថបទ ជាវ ចន្ធូ និងថត ដោយ ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner