កូរ៉េខាងត្បូងផាកពិន័យ Google ចំនួន ៤២លានដុល្លារ

សេអ៊ូល៖ និយតករប្រឆាំងនឹងការទុកចិត្តរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការផាកពិន័យក្រុមហ៊ុនមេរបស់ Alphabet គឺ Google ចំនួន ៤២.១ពាន់លានវ៉ុន ឬប្រមាណ ៤២លានដុល្លារ) ទាក់ទិននឹងការទប់ស្កាត់ការចេញផ្សាយហ្គេមវីដេអូចល័តនៅលើវេទិការបស់អ្នកប្រកួតប្រជែង។

គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) បានបញ្ជាក់នៅថ្ងៃទី១១ ខែមេសានេះថា ក្រុមហ៊ុន Google បានពង្រឹងការគ្រប់គ្រងទីផ្សាររបស់ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារកម្មវិធីក្នុងស្រុក, ប្រាក់ចំណូល និងតម្លៃរបស់ One Store ជាវេទិកាមួយដែលតម្រូវឱ្យអ្នកផលិតវីដេអូហ្គេមបញ្ចេញចំណងជើងរបស់ពួកគេទាំងស្រុងនៅលើ Google Play។

យ៉ាងណាមិញ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងពិនិត្យមើលការសម្រេចចិត្តចុងក្រោយដោយគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) ដើម្បីវាយតម្លៃសកម្មភាពបន្ទាប់។ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) បាននិយាយថា សកម្មភាពប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីធានាទីផ្សារយុត្តិធម៌។

អ្នកបង្កើតហ្គេមដែលរងផលប៉ះពាល់ដោយសកម្មភាពរបស់ Google រួមមាន Netmarble, Nexon និង NCSOFT ក៏ដូចជាក្រុមហ៊ុនតូចៗផ្សេងទៀត ដែលជានិយតករប្រឆាំងនឹងការទុកចិត្តបានបន្ថែម។

សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Google ត្រូវបានផាកពិន័យជាប្រាក់ជាង ២០០ពាន់លានវ៉ុនដោយគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េខាងត្បូង (KFTC) ទាក់ទិននឹងបញ្ហាប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner