កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់
ភ្នំពេញ. នៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ១២.០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹមសុីថា បានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខ ជនសង្ស័យឈ្មោះ TIAN HENG WEI ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនលេខ EH19311219 ដែលសង្ស័យករណី បង្ខាំងជម្រិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ក្នុងនោះសមត្ថកិច្ចបានចុះពិនិត្យឃើញទូកដែកម៉ាក GOLDEN MODEL GD-110 ពណ៌ទឹកប្រាក់រកឃើញសម្ភារៈដូចខាងក្រោម៖
-កាំភ្លើងម៉ាក 20RAKI M906-T ពណ៌ខ្មៅ លេខ 2204170 ចំនួន ១, បង់កាំភ្លើងចំនួន០១ និងគ្រាប់កាំភ្លើងចំនួន ០៦ គ្រាប់
-កាំភ្លើងម៉ាក Lock 30 ពណ៌ខ្មៅលេខ TWT886 ចំនួន ០១ ,បង់កាំភ្លើងចំនួន ០១ និងគ្រាប់កាំភ្លើងចំនួន ១០ គ្រាប់
-លិខិតឆ្លងដែនចិនចំនួន ០៤ក្បាលដែលមាន ១-ឈ្មោះ XU PAN PAN លេខ EJ2703940, ២-ឈ្មោះ TIAN HENG WEI លេខ EH1931219 ,៣-ឈ្មោះ MIAO QIAN LONG លេខEJ6164745 , ៤-ឈ្មោះ ZHU XINYU លេខ EJ9709133
-ប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកគត់។
-បញ្ចប់នៅវេលាម៉ោង១២:១៥នាទីថ្ងៃខែឆ្នាំដដែល។
បច្បុន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី ៕




ដោយ ៖ ភារ៉ា និងប៊ុនធី