រូងភ្នំ Cacahuamilpa ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ប្រទេសម៉ិកស៊ិក

ម៉ិកស៊ីកូ៖ រូងភ្នំ Cacahuamilpa គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅជិតទីក្រុង Taxco របស់ប្រទេសម៉ិកស៊ិក។

វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលប្រទេសម៉ិកស៊ិកមានគោលដៅជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត ហើយឧទ្យានជាតិ Grutas de Cacahuamilpa គឺជាឧទាហរណ៍ដ៏ល្អមួយ។

ជាមួយនឹងផ្ទៃដីជិត ១,៦០០ហិកតា ទីតាំងនេះត្រូវបានដាក់បញ្ចូលជាតំបន់អភិរក្សនៅឆ្នាំ ១៩៣៦ ដោយក្រឹត្យរបស់អតីតប្រធានាធិបតីម៉ិកស៊ិក លោក Lázaro Cárdenas។

ភាពទាក់ទាញដ៏សំខាន់នៃរូងភ្នំ Cacahuamilpa គឺផ្ទាំងថ្មដ៏ស្រស់ស្អាត រួមជាមួយនឹងការរចនាភ្លើងបំភ្លឺក្នុងរូងភ្នំចំនួន ១៩ទីតាំង ដើម្បីផ្តល់ភាពរីករាយ និងផាសុកភាពដល់អ្នកចូលទស្សនា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner