ក្រសួងផែនការ៖ អង្គភាពកសិកម្មនៅកម្ពុជា នឹងមានកំណើនដល់ ២,៧លានគ្រួសារកសិកម្មនៅទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងផែនការ បានប៉ាន់ស្មានថា អង្គភាពកសិកម្មនៅកម្ពុជា នឹងមានកំណើនដល់ ២,៧លានគ្រួសារ កសិកម្មនៅទូទាំងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងដែនដីនៃរាជធានីខេត្តទាំង២៥ ខណៈដែលជំរឿនកសិកម្មនៅឆ្នាំ២០១៣ មានអ ង្គភាពកសិកម្មប្រមាណជាង ២,១លានគ្រួសារកសិកម្ម។

វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានចាប់ផ្តើមធ្វើជំរឿនកសិកម្មទូទាំងប្រទេស កាលពីថ្ងៃទី១ខែ មេសា ឆ្នាំ២០២៣នេះដើម្បីប្រមូលព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្ម និងធ្វើជាទិន្នន័យមូលដ្ឋាន រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការស ក ម្មភាព និងគម្រោងនានា ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។

លោក ណោ វ៉ាន់ឌី ប្រធាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែមេសា ថា ចាប់តាំងពី ថ្ងៃទី១ ខែមេសា រហូតមកទល់នឹងពេលនេះ ការធ្វើជំរឿនកសិកម្ម នៅទូទាំងប្រទេស បានអនុវត្តជាបណ្តើរៗហើយ ដោយការធ្វើ ជំរឿនមានរយៈពេល៣០ថ្ងៃ ពោល យុទ្ធនាការគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះហើយ។

លោក ណោ វ៉ាន់ឌី បញ្ជាក់ថា ៖ «នៅក្នុងការចុះធ្វើជំរឿននេះ មានមន្រ្តីចុះធ្វើស្ថិតិប្រមាណ ជាង៦ពាន់នាក់ ដែលនឹងត្រូវចុះទៅ ដល់ភូមិឃុំនានានៅទូទាំងប្រទេស ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិស្តីពីស្ថានភាពគ្រួសារកសិកម្ម និងអង្គភាពកសិកម្មគ្រ ប់ទំហំខ្នាត និងប្រភេទ ដែលស្ថិតក្នុងវិស័យកសិកម្ម រួមទាំងចំនួនកម្លាំងពលកម្ម ស្ថានភាពហិរញ្ញវត្ថុ សក្តានុពលផលិតកម្មផងដែរ»។

លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់យុទ្ធនាការ វិទ្យាស្ថានលោកនឹងប្រមូលទិន្នន័យសរុបពីតាមបណ្តាខេត្តនានា ដោយនឹងប ញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ដោយមានការវិភាគពីគុណភាពរបស់ទិន្នន័យ បន្ទាប់មកនឹងរៀបរៀងជារបាយការណ៍ដើម្បីធ្វើការផ្ស ព្វផ្សាយ។
ក្នុងនោះការផ្សព្វផ្សាយមាន២ដំណាក់កាល ដោយដំណាក់កាលទី១ ជាការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន គ្រោងធ្វើនៅក្នុងខែធ្នូ ឆ្នាំ២០២៣ និងការផ្សព្វផ្សាយលទ្ធផលចុងក្រោយនឹងធ្វើក្នុងឆ្នាំ២០២៤។ នេះបើតាមការបន្ថែមឱ្យដឹងពី លោក ណោ វ៉ាន់ឌី។

យោងតាមក្រសួងផែនការ ការងារជំរឿនកសិកម្ម ឆ្នាំ២០២៣នេះ ទទួលបានការឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ប្រជាជនកម្ពុជា មានកំណើនដល់ជាង ១៧ លាននាក់ ដែលមានចំនួនគ្រួសារ ប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ និងគ្រួសារ ដែលប្រកបមុខរបរកសិកម្ម នៅទូទាំប្រទេសកម្ពុជា មានប្រមាណជាង ២,៧លានគ្រួសារ។

កាលពីឆ្នាំ២០១៣ ក្រសួងផែនការ បានធ្វើជំរឿនកសិកម្ម លើកទី១ នៅកម្ពុជា។ លទ្ធផលជំរឿនកសិកម្ម លើកទី១ ត្រូវបានប្រកាសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរ ១គ្រួសារ កាន់កាប់ផ្ទៃដីកសិកម្ម ១,៦៤ហិកតា។

លោក យ៉ង ប៉ាក់ អគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុន អា ហ្គ្រី ប៊ី Agribee (Cambodia) Plc បានឱ្យដឹងថា ការធ្វើជំរឿន កសិកម្មគឺមា ន សា រៈ សំខាន់ ណាស់ព្រោះវា ជា ត្រី វិ ស័យសម្រាប់ ការអភិវឌ្ឍ វិស័យ កសិកម្ម កម្ពុជា។
ទោះជាយ៉ាងណាក៏ដោយលោក យល់ឃើញ ថា ការ ជំរឿន កសិកម្ម នេះធ្វើឡើងរៀងរាល់ប្រាំ ឆ្នាំ ម្តង។ ម្យ៉ាងវិញទៀត លោក ស ង្កេតឃើញថា ទិន្នន័យ ខ្លះរវាងក្រសួងកសិកម្ម និងទិន្នន័យ ជំរឿនហាក់ ខុសគ្នា ឆ្ងាយ ពេក។ ដូចនេះគួរ រក វិធីធ្វើយ៉ាងណាធ្វើឱ្យ ទិ ន្នន័យ ដែល ទទួលបានកាន់តែ មាន សុ ក្រិ ត្យ ភាព ជាង មុននោះ កាន់ តែមាន ប្រ យោ ជ ន៍ដល់ ភាគី ពាក់ព័ន្ធ ទាំងឡាយនៅក្នុង វិស័យ កសិកម្ម ទាំង មូល។
«ការធ្វើ ជំ រឿន នេះក៏ អាចឱ្យ ខាង វិស័យ ឯកជន ដឹង ពី ការវិវឌ្ឍ ជីវភាពដំណាំ ដាំ ដុះទំនើបកម្ម កសិកម្ម និងផលិតកម្មពី មួយឆ្នាំទៅ មួយឆ្នាំ ហើយ ទិន្នន័យ នេះត្រូវបាន យក ប្រើក្នុង ការធ្វើ គោលនយោបាយ ឬជា យុទ្ធសាស្ត្រសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ ក្នុង វិ ស័យ កសិកម្ម ទាំងមូល»។ លោកយ៉ង ប៉ាក់ បានបន្ថែម៕ ដោយ:វណ្ណ សុជាតា

ads banner