មីយ៉ាន់ម៉ា កត់ត្រាថ្ងៃក្តៅបំផុតក្នុងរយៈពេល ៤៤ឆ្នាំ

ណៃពិដោ៖ ទីក្រុងមួយស្ថិតនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះថ្ងៃក្តៅបំផុតក្នុងរយៈពេល ៤៤ឆ្នាំ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ទីក្រុង Tamu ក្នុងតំបន់ Sagaing ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ៤៤ឆ្នាំ រហូតដល់ ៤៣.៨អង្សាសេ នៅក្នុងថ្ងៃអង្គារទី១៨ ខែមេសា។ នេះបើយោងតាមការិយាល័យអាកាសធាតុមីយ៉ាន់ម៉ា។

ជំនួយការប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា លោក Than Naing បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងផ្សេងទៀតក្នុងប្រទេសអាស៊ីអាគ្នេយ៍ ក៏បានទទួលរងនូវសីតុណ្ហភាពកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០២៣នេះផងដែរ។

ជំនួយការប្រធាននាយកដ្ឋានឧតុនិយមរូបនេះបន្ថែមថា ខែមេសា និងខែឧសភាឆ្នាំនេះ គឺជាខែដែលមានអាកាសធាតុក្តៅបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគិតមកទល់ពេលនេះ កង្វះទឹកភ្លៀងក៏ជាមូលហេតុមួយ ដែលជំរុញឱ្យកម្តៅកើនឡើងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner