នាយករដ្ឋមន្រ្តីឆែក ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ លើកដំបូងនៅវៀតណាម

ហាណូយ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក ផេត ហ្វីឡា បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ដើម្បីចាប់ផ្តើមការបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសានេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ។

ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងទៅកាន់តំបន់អាស៊ីរបស់លោក ហ្វីឡា ចាប់តាំងពីរូបលោកចូលកាន់តំណែងកាលពីចុងឆ្នាំ២០២១ និងជាលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១៥ឆ្នាំ។

បើតាមការគ្រោងទុកនោះ មេដឹកនាំឆែកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ជិញ ហើយធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង ហើយបន្ទាប់មកលោក ហ្វីឡា ក៏នឹងចូលរួមវេទិកាធុរកិច្ចវៀតណាម-សាធារណរដ្ឋឆែកផងដែរ។

សូមរម្លឹកថា វៀតណាម និងឆែកបានបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥០។ ចាប់តាំងពីពេលនោះមក សាធារណរដ្ឋឆែកតែងតែអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទឹកប្រាក់ ៨៤៨លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner