សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អនុសាសន៍ ៤ចំណុច ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ដើម្បីយកជ័យជំនះក្នុង ការប្រកួត កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីជម្រើសជាតិ ចំនួន ៣៨៦នាក់ ដែលនឹងត្រូវចូលរួម ក្នុងការប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិធីសំណេះសំណាលនេះបានរៀបចំនៅវិមាន ៧ មករា នារសៀលថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាជិកាអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខគ្រប់បែបយ៉ាង ។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃ សុខសន្តិភាព ។ ទន្ទឹមនឹងនោះផងដែរ វិស័យកីឡាក៏មាន ការ រីកចម្រើនគួរឲ្យកត់សម្គាល់ កន្លងមកកីឡាករ-កីឡាការរិនីយើង បានដណ្តើម យកនូវមេដាយជាច្រើន ត្រឡប់ មកមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះ បោះសម្លេងនៅ ក្នុងតំបន់ និងពិភពលោក។
ចំណែកឯគោលបំណងនៃការ រៀបចំពិធីនេះ គឺដើម្បី លើកទឹកចិត្ត បន្ថែមទៀតដល់កីឡា ការិនី ឱ្យខិតខំប្រឹងប្រែងហ្វឹក ហាត់ កសាងឆន្ទៈ មុះមុត និងការប្តេជ្ញា ចិត្តខ្ពស់ ក្នុ ការប្រកួត ដោយឈរលើស្មារតីសាម គ្គី ភាពជាតិ និង អន្តរជាតិ ដើម្បី ដណ្តើម ជោគជ័យ និង កិត្តិយស ជូនប្រទេសជាតិ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ នឹងត្រូវប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាង មុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣។ ការធ្វើជាម្ចាស់ ផ្ទះ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ ជា មោទនភាពនិងជាមុខមាត់សម្រាប់ប្រទេសនិងប្រជា ជន កម្ពុជា ទាំង មូលដែលបានទន្ទឹង រង់ចាំ អស់ រយៈពេល ៦៤ឆ្នាំមកហើយ។
សម្តេចកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើ លោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយ និងក្មួយៗ កីឡាការិនីជម្រើសជាតិ ទាំងអស់ នូវចំណុចមួយចំនួន ដូចខាង ក្រោម៖
១. កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និង មិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បី មួយចំនួន ដែលនាំឱ្យ ប៉ះពាល់ សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់ ។
២. សូមគ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់ នូវ បច្ចេកទេស ក្នុងការប្រកួតទៅដល់ កីឡាការិនី ទាំងអស់ និង ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាការិនី ទាំងអស់ ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត ។
៣. កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មាន សាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គី ភាពល្អ ជាមួយ កីឡាករ -កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាន នូវក្រមសីលធម៌ក្នុងការ ប្រកួត
៤. សូមទាំងអស់គ្នារក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ របស់យើង ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ










