ប្រទេសឆែកថា វៀតណាមជាដៃគូសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍

ហាណូយ៖ សាធារណរដ្ឋឆែកចាត់ទុកប្រទេសវៀតណាម ជាដៃគូសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍។

នាយករដ្ឋមន្ត្រីឆែក លោក ផេត ភីយ៉ាឡា (Petr Fiala) បាននិយាយថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់សាធារណរដ្ឋឆែក នៅអាស៊ីអាគ្នេយ៍។

ក្នុងជំនួបជាមួយ លោក ផេត ភីយ៉ាឡា នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ (Pham Minh Chinh) បាននិយាយថា វៀតណាម ជានិច្ចកាល តែងតស៊ូមតិលើកកម្ពស់ទំនាក់ទំនងជាមួយ “មិត្តប្រពៃណី” ដែលសាធារណរដ្ឋឆេក ជា “ដៃគូអាទិភាព”។

មេដឹកនាំទាំងពីរបានកោតសរសើរចំពោះកំណើនយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។

ពាណិជ្ជកម្មទ្វេភាគីឈានដល់ ៨៤៨ លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០២១។

លោក ផេត ភីយ៉ាឡាបានទៅទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ខែមេសា តាមការអញ្ជើញរបស់ភាគីវៀតណាម។ ដំណើរទៅអាស៊ីលើកដំបូង របស់លោក នាយករដ្ឋមន្ត្រីឆែករូបនេះ ចាប់តាំងពីលោកចូលកាន់តំណែង នៅចុងឆ្នាំ២០២១។

លោក ផេត គឺជាប្រមុខរដ្ឋាភិបាលឆែក ដំបូងគេដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner