ឥណ្ឌូនេស៊ីបាញ់កាំភ្លើងធំ ប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីបាញ់កាំភ្លើងធំ ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន។

ប្រជាជនឥណ្ឌូណេស៊ីបានបាញ់កាំភ្លើងធំ ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន ដែលគេស្គាល់ថា ជាបុណ្យសាសនាដ៏ធំរបស់ឥស្លាម។

ជនជាតិមូស្លីមនៅខេត្ត កាលីម៉ាន់តាន់ ខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន ដោយប្រារព្ធពិធីបុណ្យ «កាណុងកាណុង» ដោយមានការបាញ់កាណុងឈើដ៏ធំ នៅតាមច្រាំងទន្លេ កាពូអាស់ (Kapuas) ។

នៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន កាណុងប្រភេទនេះត្រូវបាញ់ ពីរដង ដើម្បីជាការបញ្ចប់នៃការតមអាហារ និងការចាប់ផ្តើមនៃពិធីបុណ្យ រ៉ាម៉ាដាន ឬ គេហៅថា បុណ្យ អេដ អាល់ ហ្វីត (Eid Al Fitr) ។ កាណុងក៏នឹងត្រូវបាញ់ម្តងទៀត នៅព្រឹក នៃបុណ្យ អេដ ។

ប្រជាជនម៉ូស្លីមត្រូវអធិស្ឋាន នៅវិហារអ៊ីស្លាម នៅទូទាំង អេមីរ៉ាត់ (emirate) ហើយការអធិស្ឋានពិសេស ត្រូវបានប្រារព្ធឡើង ដើម្បីប្រារព្ធពិធីបុណ្យ អេដ (Eid) ចាប់ផ្តើម៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner