សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ជាអ្នកចំណាយក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្ស លើវិស័យការងារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល គឺជាអ្នកចំណាយក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្ស លើវិស័យការងារ ។ ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៣ ០០០ នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» ។

សម្ដេចតេជោ បានថ្លែងពាក់ព័ន្ធទៅនឹងវិស័យការងារ ដោយបានជំរុញឱ្យក្រសួងការងារបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្ស ទៅលើវិស័យការងារបន្ថែមទៀតទាំងការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ។

សូមរំលឹកថា ថ្លែង ក្នុង ពិធី ប្រគល់ សញ្ញាបត្រ ដល់ និស្សិត សាកលវិទ្យាល័យ ឯកទេស នៃ កម្ពុជា (CUS) កាលពីថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២៣ សម្ដេច តេ ជោ ហ៊ុន សែន បាន ថ្លែងថា កម្មវិធី បណ្តុះបណ្តាល វិជ្ជាជីវៈ ដល់ ពលរដ្ឋ ក្រីក្រ ដោយ មិន គិតថ្លៃ គ្គ្រោងអនុវត្តនៅ ចុងឆ្នាំ ២០២៣ ឬ ឆ្នាំ ២០២៤ខាង មុខ ។

សម្ដេច តេ ជោ បាន បញ្ជាក់ ថា ៖ ខ្ញុំ កំពុង តែ ដាក់ ឲ្យ រៀបចំ ដាក់ ឲ្យ មានការ សិក្សា ហើយ ការ សិក្សា នេះ វា នឹង ទៅ ជា ការ ពិត មួយ ដែល ឆ្នាំ នេះ យើង បាន អនុម័ត ថវិកា រួច ស្រេច ទៅ ហើយ យើង មិន អាច ធ្វើ បាន ទេ ។ ការ សិក្សា នោះ ត្រង់ ថា ការ បណ្ដុះបណ្ដាល ជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ជូន ដល់ យុវជន ពី គ្រួសារ ក្រីក្រ និង គ្រួសារ ងាយ រង ហានិភ័យ នៅ ទូ ទាំង ប្រទេស គឺ មាន ប្រមាណ ជា ១ ,៥លាន នាក់ នៅ តាម គ្រឹះស្ថាន បណ្ដុះបណ្ដាល វិជ្ជាជីវៈ របស់ រដ្ឋ ក្នុង កម្រិត សញ្ញាបត្រ បច្ចេកទេស និង វិជ្ជាជីវៈ កម្រិត មួយ ដោយ មិន បង់ថ្លៃ ហើយ ទទួល បាន ប្រាក់ ឧបត្ថម្ភ ប្រចាំ យើង នឹង ធ្វើ នៅ ចុងឆ្នាំ នេះ និង ឆ្នាំ ក្រោយ ចាប់ពី នោះ ។

សម្ដេច តេ ជោ បានបន្ដ ថា កម្មវិធី នេះ រាជរដ្ឋាភិបាល នឹង រ៉ាប់រង សម្រាប់ សិស្ស ទទួល ការ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែល ចេញពី គ្រួសារ ក្រីក្រ គ្មាន លទ្ធភាព រៀន នៅ មហាវិទ្យាល័យ ដោយ យក ពួក គាត់ ទៅ បណ្ដុះបណ្ដាល មិន ត្រឹមតែ មិន បង់ថ្លៃ ទេ ប៉ុន្ដែ ផ្ដល់ ប្រាក់ ឧបត្ថម្ភ ឲ្យ គាត់ បន្ថែម ទៀត ដោយ ធ្វើ យ៉ាងណា បណ្ដុះបណ្ដាល ធនធានមនុស្ស នៅ កម្ពុជា ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner