ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អំពាវនាវក្រុមគ្រួសារអតីយុទ្ខជន រៀបចំឯកសារ ត្រៀមទៅចូលរួមបោះឆ្នោតជាតិ ខាងមុខនេះ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវក្រុមគ្រួសារអតីយុទ្ខជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវប្រុងប្រៀបរៀបចំឯកសារគ្រប់គ្រាន់ ដើម្បីត្រៀមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីបម្រើប្រទេសជាតិយើង និងចូលរួមថែរក្សាបានសុខសន្តិភាព និងការឯកភាពជាតិពេលលេញ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនបន្ថែមទៀត ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីបុណ្យរំលឹកគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាភូមិឋាន របស់ក្រុមគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនទាំង ១៦២គ្រួសារ កន្លងមក បានទទួលដីសម្បទានសង្គមកិច្ចជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងផ្ទះ១៤១ខ្នង រួមទាំងបានមូលមតិគ្នារៀបចំពិធីបុណ្យរំលឹកគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម និងបានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងពេលកន្លងមក ដើម្បីរួមចំណែកជាមួយសម្តេចតេជោ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីទាំងនោះ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងអំពាវនាវដល់ក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាបន្តថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសពថ្ងៃនេះឲ្យនៅគង់វង់ជារៀងរហូត ។

នៅក្នុងពិធីនេះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការ រង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យនេះផងដែរ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner