ធ្វីតទ័រផ្តល់សញ្ញាធីកពណ៌ខៀវឡើងវិញឱ្យទៅស្ថាប័នសារព័ត៌មាន និងទាំងតារាល្បីៗមួយចំនួន
អាមេរិក៖ សញ្ញាធីកពណ៌ខៀវរបស់ធ្វីតទ័រ (Twitter) ត្រូវបានផ្ដល់ឡើងវិញទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ តារាល្បី និងគណនីល្បីឈ្មោះមួយចំនួននៅជុំវិញពិភពលោកបន្ទាប់ពីមានប្រតិកម្មចំពោះការដកសញ្ញាធីកព័ត៌ខៀវនេះចេញពីគណនេយ្យTwittរបស់ពួកគេ។ សញ្ញាធីកពណ៌ខៀវភាគច្រើនសម្គាល់ជាទូទៅថា គណនេយ្យពិតប្រកដឬហៅម្យ៉ាងទៀតជាគណនេយ្យផ្លូវការ ទោះជាយ៉ាងណាលោក Elon Muskធ្លាប់បង្ហាញគំនិតលក់សញ្ញាធីកនេះដើម្បីប្រមូលលុយ។
បណ្ដាញសង្គមយក្សមួយនេះចង់លក់សញ្ញាធីកពណ៌ខៀវក្នុងតម្លៃ៨ដុល្លារក្នុងមួយខែឬបានន័យថាអ្នកចង់មានសញ្ញាធីកពណ៌ខៀវត្រូវបង់ប្រាក់ឱ្យTwitter៨ដុល្លារជារៀងរាល់ខែ។កាលពីឆ្នាំមុនក្រុមហ៊ុននេះបានអនុវត្តយុទ្ធសាស្រ្តមួយដែលមានឈ្មោះថា “Twitter Blue” ដើម្បីបង្កើតប្រាក់ចំណូល។
កាលពីសប្ដាហ៍កន្លងទៅនេះTwitterបានដកសញ្ញាប្លូធីកទាំងអស់ចេញពីគណនេយ្យធ្វីតនៅលើពិភពលោកដើម្បីបង្ខំឱ្យពួកគេបង់ប្រាក់។ ទោះជាយ៉ាងណាសារព័ត៌មាននានាផ្សាយថា មានគណនេយ្យមិនដល់៥%ផងដែលបានជាវសេវានេះ។
កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ តារាល្បីមួយចំនួនបានយកសញ្ញាពណ៌ខៀវរបស់ពួកគេមកវិញ ហាក់ដូចជាមិនមានសកម្មភាពអ្វីទាំងអស់ រួមទាំងអ្នកនិពន្ធ Stephen King កីឡាករបាល់បោះ NBA LeBron James និងអតីតប្រធានាធិបតីអាមេរិក Donald Trump ។
មេធំធ្វីតលោក ម៉ាស់(Musk )បាន សរសេរ លើ Twitter កាលពី ថ្ងៃ សុក្រ ថា គាត់ កំពុង “បង់ ប្រាក់ សម្រាប់ ការ ជាវ មួយ ចំនួន ផ្ទាល់ ខ្លួន”។
គណនីរបស់តារាល្បីមួយចំនួនដែលបានស្លាប់ ដូចជាមេចុងភៅជនជាតិអាមេរិកលោក Anthony Bourdain ក៏ទទួលបានសញ្ញាធីកពណ៌ខៀវផងដែរ។ គណនីប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនទទួលបានសញ្ញាធីកឡើងវិញ រួមទាំង AFP ដែលមិនបានជាវ Twitter Blue ផងទេ។កាសែត New York Times ទទួលបានផ្លាកសញ្ញាមាសរបស់ខ្លួនវិញក្នុងខែនេះ បន្ទាប់ពី Musk បានវាយបកស្ថាប័នព័ត៌មានថាជា ស្ថាប័នឃោសនា។
Twitter បានលុបចោលស្លាកសញ្ញាទាំងនេះកាលពីថ្ងៃសុក្រ រួមទាំងស្លាកសញ្ញាប្លូធីករបស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន ស៊ីនហួ(Xinhua )និង RT របស់រុស្ស៊ី។
អ្នកកាសែតបច្ចេកវិទ្យា Kara Swisher បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា ៖«គ្មានបានការទេអាក្អូន» ព្រោះតែនាងបានទទួលប្លូធីកដោយនាងមិនបានសុំទាល់តែសោះ។
អ្នកស្រីលើកឡើងថា ៖តើ Elon ស្រឡាញ់ខ្ញុំ ឬសម្រាប់អ្នកតាមដាន 1.49 លាននាក់របស់ខ្ញុំ?អ្នកស្រីបញ្ជាក់ថារូបគាត់នឹងមិនបង់ប្រាក់ឡើយ។
ទន្ទឹមនឹងនេះមានគណនេយ្យធ្វីតទ័រមួយចំនួនបានបានទទួលសញ្ញាប្លូធីកនេះដោយពួកគេមិនបានជាវនោះឡើយ ហើយគេជឿថាទាំងនេះជាយុទ្ធសាស្ត្រជំនួញរបស់ Twitter ក្រោមអំណាចមេធំ Elon Musk៕
ប្រែសម្រួល: វណ្ណ ស័ក្ដិ