ផ្សារទំនើបខ្នាតយក្ស ប៊ីច ស៊ី របស់ថៃ នឹងលេចរូបរាងឡើងនៅក្រុងរណបជ្រោយចង្វារភ្នំពេញក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី(OCIC )និងក្រុមហ៊ុនផ្សារទំនើប ប៊ីច ស៊ី(Big C )បានសហការគ្នានាំយកផ្សារទំនើបថ្មីមួយបែបទៀតមកកាន់កម្ពុជា នៅក្នុងទីក្រុ ងរណបជ្រោយចង្វារ ដោយរំពឹងថា នឹងអាចទាក់ទាញទេសចរជាតិ និងទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត ថែមទាំងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំង ផ្នែក អាហារ សំលៀកបំពាក់ និងបរិក្ខាបច្ចេកវិទ្យាទំនើប ដែល នាំ ចូល ពី ក្រៅ ប្រទេ សថៃ។

កិច្ចសហការនេះត្រូវបានប្រកាស នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០ ២៣ ដោយភាគីទាំងពីរ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃរួមគ្នា និងការផ្តួចផ្តើមគំនិតដ៏មានអត្ថន័យសម្រា ប់សហគមន៍ ដោយផ្សារនេះផ្សារទំនើបខ្នាតយក្ស BIG C នឹងត្រូវសាងសង់នៅលើ ផ្ទៃដីទំហំជិត៣ហិចតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ OCIC លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC និង Mega Asset Management បាន ឲ្យ ដឹង ថា គម្រោងសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនផ្សារ ទំនើប ល ក់ រាយ ខ្នាត យក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់ ពលរដ្ឋ ទូទៅ ទេសចរជាតិ អន្តរជាតិដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ។
លោកស្រីបន្តថា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរអាចជ្រើសរើស មុខទំនិញទាំង ផ្នែក អាហារ គ្រប់ ប្រភេទ ផ្នែកសំលៀកបំពាក់ និងបរិក្ខាបច្ចេកវិទ្យាទំនើបនានាទៀត ដែល ជា ផលិត ផល នាំ ចូល ពី ក្រៅ ប្រទេសថៃ ប្រទេសណាទៀត មានគុណភាពកម្រិតខ្ពស់ ព្រមទាំង បង្កើត ឱកាស ការងារ ជាច្រើនទៀតផងដែរ។

«ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានដូចជា វិនិយោគលើ វិស័យ អចលទ្រព្យ អប់រំ សុខាភិបាល អា កាសយានដ្ឋានអន្តរជាតតេជោ វិស័យសំណង់ ប្រព័ន្ធ ផ្សព្វផ្សាយ និងកម្សាន្តជាដើម។ហើយគម្រោងសាងសង់ផ្សារទំនើបBIG C ធំជាងគេនៅកម្ពុជា ក៏នឹង ក្លាយ ជា តំបន់បណ្តុំអាជីវកម្មកណ្តាលរាជធានីភ្នំពេញថ្មីមួយទៀតដែរ»។ នេះបើតាមលោកស្រី Lim Lychin បញ្ជាក់បន្ថែម។
ជាមួយគ្នានេះដែរ លោក Gary Hardy ប្រធានក្រុមហ៊ុនផ្សារទំនើប Big C ប្រចាំប្រទេសថៃ បានលើកឡើងដែរថា នៅឆ្នាំ២០១៩ក្រុ មហ៊ុនផ្សារទំនើប BIG C បានបង្កើត ផ្សារ ទំនើប ខ្នាត ធំដំបូង គេមួយ នៅក្រុងប៉ោយប៉ែត ហើយ បាន ពង្រីក ការ សាងសង់ ផ្សារ ទំនើប ខ្នាត តូច មាន ឈ្មោះ BIG C Mini ចំនួន២០កន្លែងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត។
លោកបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលថា ៖ «នៅក្នុងគម្រោងសាងសង់BIG C ជាមួយក្រុមហ៊ុនOCIC គឺជាជំហាន ការ ពង្រីកខ្លួន ដ៏ ធំ មួយ ទៀត រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីអភិវឌ្ឍប្រភេទទំនើប គ្រប់ ទំហំ នៅ ទូទាំង ប្រទេស កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សូមបញ្ជាក់ថា ផ្សារទំនើបBIG C ជាផ្នែកមួយក្រុមហ៊ុន Berli Jucker Public ធំជាង គេ និងជាផ្សារដែលមានប្រជាប្រិយភាព និងការពេញនិយមច្រើន ពីសំណាក់ប្រជាជនកម្ពុជា និងថៃ នៅ ប្រទេសថៃ។ បច្ចុប្បន្ន ផ្សារទំនើបនេះ បាននិង កំពុង ដំ ណើ រ ការ ផ្សារ លក់ រាយ ចំនួន ១៨១០ កន្លែង នៅ ប្រទេសថៃ ក្នុងនោះមានប្រភេទផ្សារទំនើបខ្នាតយក្ស BIG C ចំនួន ១៥៤ផ្សារ ក្រៅ ពី នេះ ជា ផ្សារ BIC C Mini៕
ដោយ: វណ្ណ សុជាតា