ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេន បានមានប្រសាសន៍ថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ តាមរយៈការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុនទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ាណែត  បានថ្លែងបែបនេះ ក្នុងពិធី សម្ពោធបើកដំណើរការជាផ្លូវការនូវ «សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)» នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

លោកបានថ្លែងនា ពិធីនោះថា ៖ «ពិតណាស់ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ង ន់ធ្ងរជាងគេ ពិសេសដោយ សារ ការរឹតត្បិត ចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាល ក្នុងការដាក់ចេញប្រកបដោយប្រសិទ្ធភាព នូវវិធានការឆ្លើយតបជាច្រើន, វិស័យទេ សចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរការបើកឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក»។

ឯកឧត្តមបានបន្ថែមថា ចំនួនភ្ញៀវទេសចរនៅក្នុងស្រុក បានកើនឡើងយ៉ាងលឿន រហូតដល់ជិត ១៤ លាននាក់ ក្នុ ងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណជិត ២ ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុ ណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅថ្មីៗនេះ ដោយក្រសួងទេសចរណ៍ បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើង រហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។

ឯកឧត្តមបានគូសប ញ្ជាក់ថា ៖ «យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាកា រវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមា ន ភាពធន់ជាងមុន។ សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាល នឹងបន្តចាត់ទុកវិស័យនេះ ជាសសរស្តម្ភយ៉ាងសំខាន់ នៃសេដ្ឋកិ ច្ច ជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ១៩ តា មរយៈ ការបន្តកែសម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ »។
លោកស្រី  ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមេសា ថា កំណើនទេសចរផ្ទៃ ក្នុង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ បានបង្ហាញពីសញ្ញាណវិជ្ជមានច្រើន សម្រាប់វិស័យទេសចរណ៍កម្ពុជា ខណៈដែលជើ ងហោះហើរត្រង់ពីប្រទេសមួយចំនួនក៏បានចាប់ផ្តើមជាបណ្តើរៗហើយ ដែលនេះសបញ្ជាក់ឱ្យឃើញថា គោលនយោបាយទេ សចរណ៍ ដែលក្រសួងបានដាក់ចេញកន្លងមក មានប្រសិទ្ធភាព។

លោកស្រីបានថ្លែងថា ៖ «យើងឃើញហើយថា ព្រឹត្តិការណ៍ធំៗកន្លងទៅ បានរួមចំណែកជួយធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិរស់ឡើងវិញផ ងដែរ ព្រោះនៅពេលណាភ្ញៀវទេសចរ ចេញដើរគឺ ត្រូវការសេវាកម្មនានា ដូចជាសេវាកម្មដឹកជញ្ជូនទាំងផ្លូវអាកាស ផ្លូវគោក  ផ្លូវទឹកសេវាកម្មស្នាក់នៅ  សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ យើងនឹងប្រើប្រាស់ ព្រឹត្តការណ៍ស៊ីហ្គេម នាពេ ល ខាងមុខនេះ ផ្សព្វផ្សាយពីកម្ពុជាបន្ថែមទៀត ដើម្បីជំរុញលំហូរទេសចរមកកាន់កម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩»។

សូមរម្លឹកថា កាលពីអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅ តាមទិន្នន័យពីក្រសួងទេ សចរណ៍ កម្ពុជា ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១៣ លាននាក់ ដែលបានដើរលេងកម្សាន្តនៅតាមតំបន់រ ម ណី យដ្ឋាន និងគោលដៅទេសចរណ៍ នៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស នៅតាមគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប ,បាត់ដំបង,កំពង់ចាម,រាជធានីភ្នំពេញ,ស្វាយរៀង,កណ្តាល,បន្ទាយមានជ័យ,កំពង់ឆ្នាំង,ព្រះសីហនុ និងខេត្តកំពត៕
ដោយ: វណ្ណ សុជាតា

ads banner