គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុងស្រុកដែលបានបំបែក និងបង្កើតថ្មីនៅថ្ងៃទី២៤ ខែមេសា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ក្នុង ខេត្ត ចំនួន ៣ ដែលទើបត្រូវបានបំបែក និងបង្កើ តថ្មី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ។
ស្រុកក្រុងដែល ត្រូវ បានបំបែក និង បង្កើតថ្មីនោះរួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេ ត្តក្រចេះ ។

យោងតាម សេចក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី ២២ ខែមេសា បាន ឱ្យដឹងថា គ.ជ.ប នឹងធ្វើកា រ ផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ ) ចាប់ពីម៉ោង ៩:០០នាទីព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP និងគេហទំព័រ គ.ជ.ប www.nec.gov.kh។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ថា សម្រាប់ការបោះឆ្នោត នេះ គណៈកម្មការជាតិរៀបចំការបោះ ឆ្នោត មិនទទួលបានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតពីគណបក្សនយោបាយនោះទេ។
លោកបានថ្លែង ថា ៖«ចំពោះការបោះឆ្នោតនេះ មានតែគណបក្សនយោបាយតែ២ ប៉ុណ្ណោះដែល ទទួ ល បានសំឡេងគាំទ្រ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ។រីឯគណបក្សហ៊ុន ស៊ិន ប៉ិច មិនទទួលបាន សំឡេងគាំទ្រនោះទេ»។

ឯកឧត្តម សោម សូរីដា បន្តថា សម្រាប់ការបោះឆ្នោតនៅក្នុងស្រុកសាមគ្គីមុនីជ័យ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦២ សំឡេងទទួល ១៨ អាសន: ។ចំណែកគណបក្សភ្លើងទៀន ទទួលបាន ៦ សំឡេង ទទួលបាន ១ អាសនៈ។
នៅក្នុង ក្រុងឧដុង្គម៉ែជ័យ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតចំនួន ៣២ សំឡេងទទួលបាន១៥ អាសនៈ ។ចំណែកគណបក្សភ្លើងទៀនទទួលបាន ៥ សំឡេងទទួលបាន  ២ អាសនៈ។

លោកបាន បន្តថា រីឯក្រុងសំពៅពូន ខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង៣ ៧ សំឡេងទទួលបាន ១៤ អាសនៈ និងគណបក្សភ្លើងទទួលបាន ១៤ សំឡេង ទទួលបាន ៥ អា សនៈ ។

ចំពោះ ក្រុង អរិយក្សត្រ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៤ សំឡេង ទទួលបាន ១៦ អាសនៈ ។រីឯគណបក្សភ្លើងទៀន ទទួលបាន ១១ សំឡេងទទួលបាន ៣ អាសនៈ។

ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា ២៤ សំឡេង១៥ អាសនៈ និងគណបក្សភ្លើងទៀនទទួលបាន ១សំឡេង មិនទទួលបានអាសនៈ នោះទេ។

ទាក់ទងនឹងលទ្ធផលនេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន នៅ ថ្ងៃទី ២៣ ខែមេសា ស្នើសុំមិនធ្វើអត្ថាធិប្បាយណាមួយ ឡើយ ដោយលោកអះអាងថា កំពុងជាប់រវល់ប្រជុំការ ងា រ គណបក្ស។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រាប់ ឱ្យដឹងកាលពី សប្តាហ៍ មុនថា លោកស្វាគមន៍ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ព្រោះភាគច្រើន អង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងក្រុង-ស្រុកទាំង៥ នេះ ជាសមាជិករបស់គណបក្សប្រ ជាជនកម្ពុជា។
លោកក៏ បានចាត់ទុកការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ណាមួយកើងឡើងគួរឱ្យកត់សម្គាល់នោះដែរ ដែលនេះបានឆ្លុះបញ្ចាំងពីការដែលគ.ជ.ប រៀបចំបានល្អ និងមិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង៕ ដោយ:គឹម យុត្ថារ៉ូ

ads banner