សម្តេចតេជោ ហ៊ុន សែន៖ សាលារៀនទាំងអស់នៅកម្ពុជាក្នុងរបបប៉ុលពត ត្រូវបានកម្ទេចតែម្ដង

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និង បុគ្គលិកអប់រំដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យនៅវិទ្យាស្ថានជាតិ អប់រំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នា យក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា របបប៉ុលពត សាលារៀនទាំងអស់នៅកម្ពុជា គឺត្រូវបានកម្ទេចតែម្ដង ។ នៅក្រោយថ្ងៃរំដោះពីរបបនេះរួច កូនចៅរបស់ប្រជាពលរដ្ឋភាគច្រើន គឺបានចូលរៀននៅតាមកុដិលោក តាមវត្តអារាម។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំហុសដ៏ធំរបស់ ប្រទេស ដែលតែងតែអួតថា ជាបិតាប្រជាធិបតេយ្យ ដោយបង្កើនកំហុសធំៗ ចំនួនពីរសម្រាប់កម្ពុជា ដោយទី១-គាំទ្ររដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតន កោដ្ឋ ឆ្នាំ១៩៧០ និងទី២-គាំទ្រខ្មែរក្រហម ដែលសម្លាប់រង្គាល ប្រជាពលរដ្ឋខ្មែររាប់លាននាក់ នៅឆ្នាំ១៩៧៥-១៩៧៩ តែសម្ដេចផ្ញើសារថា សូមកុំបង្កើតឱ្យមាន កំហុសទី៣ សម្រាប់កម្ពុជាឱ្យសោះ។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ក្រុមបរទេសដែលអះអាងខ្លួនថា ជា ប្រទេស ប្រជាធិបតេយ្យ បានកសាងកំហុសចំពោះកម្ពុជា បណ្ដាល ឱ្យរងគ្រោះព្រោះសង្គ្រាម ធ្វើឱ្យប្រទេសរងគ្រោះគ្រប់បែបយ៉ាង ប៉ុន្ដែសូម្បី តែពាក្យសូមទោសមួយម៉ាត់ ក៏បរទេសទាំងនោះមិនបានធ្វើចំពោះកម្ពុជាផង គឺប្រើត្រឹមពាក្យសោកស្ដាយប៉ុណ្ណោះ ៕
អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner