ស្រុកស្អាងបាក់ច្រាំងទន្លេ៖អាជ្ញាធរអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់

កណ្ដាល៖កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣លោក ហាក់ សុខមករា អភិបាលរងខេត្តបានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយ អាជ្ញាធរ ស្រុកស្អាងនិងមានកិច្ចសហការជាមួយក្រុមការងាររុករក និងសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ផងបានចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ និង ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលរងខេត្តកណ្ដាលបានឱ្យដឹងថា ការបាក់ច្រាំងទន្លេ បាសាក់ នេះ បានបណ្ដាលឱ្យផ្ទះ ចំនួន៤០ខ្នង ស្មើនឹង២១ គ្រួសារ រងផលប៉ះពាល់។ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួនពីរខ្នង ,ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នង និងផ្ទះដែលប៉ះពាល់ស្រាល មានចំនួន ១០ខ្នង។ក្នុងហេតុការណ៍នេះមិនបណ្ដាល ឱ្យមាន ប្រជាពលរដ្ឋណាម្នាក់ រងគ្រោះ ថ្នាក់នោះឡើយ ។

អភិបាលរងខេត្តបន្តថា ការបាក់ស្រុតច្រាំងទន្លេបាសាក់បណ្ដាលមក ពីកត្តាធម្មជាតិ។អាជ្ញាធរខេត្តក៏បានណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែល មិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅឋានដែលមិនមានសុវត្ថិភាព និងរកទីតាំងដែលមានសុវត្ថិភាព៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner