ប្រធានាធិបតីម៉ិកស៊ីកឆ្លងកូវីដ១៩ ជាលើកទី៣

ម៉ិកស៊ីកូ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ិកបានអះអាងថា បានឆ្លងជំងឺ Covid-19 ជាលើកទីបី។

ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក លោក អេនឌ្រេស មែនូអែល ឡូប៉េស អូប្រាឌឺ (Andres Manuel Lopez Obrador) បាននិយាយថា លោកបានឆ្លងជំងឺ Covid-19 ជាលើកទីបី។

ដើម្បីបំបាត់ពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពរបស់លោក ហើយបន្ទាប់ពីរយៈពេលពីរថ្ងៃនៃការមិនបង្ហាញមុខជាសាធារណៈ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador ផ្ញើសារជាវីដេអូ ដោយលោកបញ្ជាក់ថា លោកបានឆ្លងជំងឺ Covid-19 ជាលើកទីបី។

លោកប្រធានាធិបតីបានបន្ថែមថា លោកបានដួលសន្លប់ពេលទៅលេង នៅភាគអាគ្នេយ៍នៃប្រទេសម៉ិកស៊ិក។

គួររម្លឹកដែរថា លោក អេនឌ្រេស មែនូអែល ឡូប៉េស អូប្រាឌឺ (Andres Manuel Lopez Obrador) ដែលបានទទួលរងការគាំងបេះដូងក្នុងឆ្នាំ ២០១៣រូបនេះ បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យថា ករណីរបស់គាត់គឺស្រាល ហើយថា “បេះដូងរបស់ខ្ញុំគឺ ១០០ភាគរយ” ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner