សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលេង Facebook ម្នាក់ ឲ្យធ្វើការសុំទោសគ្រូបង្វឹកបាល់ទាត់កម្ពុជា ជាសាធារណៈ

ភ្នំពេញ៖ ថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅអ្នកលេងបណ្តាញសង្គម Facebook ម្នាក់ ឱ្យធ្វើការសុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ជាសាធារណៈ ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំឱ្យលោក ម៉ៃ សុគន្ធ ដែលជាអតីតតារាចម្រៀង និងប្រើប្រាស់បណ្ដេញសង្គម សុំទោសទៅកាន់ លោក Keisuke Honda ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាអំឡុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី២៩ មេសា។

សម្ដេចតេជោ បានបញ្ជាក់ថា កូនគួរតែចេញសារសុំទោសមួយ ទៅកាន់ហុងដា ។ កូនធ្វើបែបនេះ ដូចជាទះកំផ្លៀងកីឡាករបាល់ទាត់ព្រោះរិះគន់គ្រូបង្វឹក ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner