ពលរដ្ឋ ខេត្ត បាត់ដំបង បង្ហាញ មោទកភាព ដែលបាន ទទួល ស្វាគមន៍ ព្រះ អគ្គិជ័យកីឡា

បាត់ដំបង ៖ ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងបាត់ដំបងហេីយ នារសៀលថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ ដោយមាន ការ ទទួល ស្វាគមន៍ពីមន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស យ៉ាងច្រេីនកុះករសរុបប្រមាណជាង៥ពាន់នាក់។

ការដង្ហែព្រះអគ្គីជ័យក្នុងក្រុងបាត់ដំបង នារសៀលនេះ ដឹកនាំគណៈប្រតិភូដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានប្រជាពលរដ្ឋជាច្រើនទទួលស្វាគមន៍អបអសាទរ។
បន្ទាប់ ពី បញ្ចប់ ការ ដង្ហែ ក្នុង ក្រុង បាត់ដំបង ព្រះ អគ្គីជ័យកីឡា ត្រូវ បាន ដង្ហែយកទៅ តម្កល់ ទុក នៅក្នុង វត្ត ពោធិ៍វាល មុនបន្តដង្ហែទៅកាន់ខេត្ត បន្ទាយមានជ័យ នៅព្រឹកស្អែក។

ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រំភេីបរីករាយក្រៃលែងដោយបានចូលរួមទទួលស្វាគមន៍ការ ដង្ហែព្រះអគ្គីជ័យកីឡា សម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។

ក្នុង ពិធី ទទួល ព្រះ អគ្គីជ័យកីឡា ឯកឧត្តម សុខ លូ បាន សម្ដែង មោទកភាព ក្រៃលែង ដែលប្រតិភូកីឡារត់ភ្លេីងគប់កីឡា ស៊ីហ្គេមបាននាំ ព្រះ អគ្គីជ័យមកដល់ខេត្តបាត់ដំបងធ្វេីឱ្យខេត្តបានចារឈ្មោះក្នុងប្រវត្តិសាស្រ្តដែលមានវត្តមានភ្លេីងគប់រត់មកដល់ និងឆ្លងកាត់នាពេលនេះ ៕ រូបភាព រិន រចនា អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner