សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រប់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ សហការគ្នាផ្សាយគ្រប់ការប្រកួតកីឡាស៊ីហ្គេម
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ មុនពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់គ្រប់ម្ចាស់ស្ថានីយផ្សាយទាំងអស់ សហការគ្នាផ្សព្វផ្សាយពីកីឡាស៊ីហ្គេម ឱ្យបានទូលំទូលាយ ព្រោះថា ពេលនេះជាមុខមាត់កម្ពុជា។
សម្ដេចតេជោ បានបន្ទោសដល់ក្រសួងព័ត៌មាន និងអគ្គនាយកទូរទស្សន៍ជាតិ ដែលបានខកខានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ស៊ីហ្គេមកាលពីថ្ងៃទី៣០ ខែមេសា និងបញ្ជាឱ្យរៀបចំឡើងវិញនិងស្នើដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់សហការគ្នាផ្សាយពីការប្រកួតកីឡាស៊ីហ្គេម តាមប្រភេទកីឡាផ្សេងៗគ្នាផងដែរ។
សម្ដេចអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ថាពេលនេះ គឺជាពេលដែលកម្ពុជា ត្រូវរីកមុខមាត់៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។