នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះ លួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ លោកវរៈសេនីយ៌ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ៣០នាទី កម្លាំងនគរបាលបានបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោទ្វារផ្ទះលួចទ្រព្យសម្បត្តិ) ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះលី វ៉ាន់នី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ ពីរនាក់ មាន១/ ឈ្មោះ ថាច់ ធូ ហៅអាទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ផ្ទះជួល ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ មុខសញ្ញាចាស់(មានសារធាតុញៀន)។ ២/ ឈ្មោះយូ រ៉ូម៉ាលី ហៅអាចាម ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ សម្ភារះបាត់បង់រួមមាន៖ ១/ ទូរស័ព្វម៉ាកចិនមួយគ្រឿង, ២/ ឆ័ត្រធំចំនួនមួយគ្រឿង, ៣/ ពុម្ពធ្វើនំចនួន ០៨ ពុម្ព។ សម្ភារះដកហូតរួមមាន៖ ១/ ពុម្ពនំចំនួន ០៨ ពុម្ព, ២/ ដែកកាប់ចំនួន០៥ ដែកឆាបចំនួន ០១ ទួរឺវីសចំនួន ០៤ សោលេខ១០ ចំនួន ០១ ពិលចំនួន ០១ កន្ត្រៃចំនួន ០១. ដែកកែឆ្នៃមានដងហូតសំរាប់ទ្ពួកយកសម្ភារះចំនួន ០១ ញញួរ ចំនួន ០១ ។ សម្ភារះបានប្រគល់ជូនជនរងគ្រោះវិញហើយ។

ដំណើររឿងហេតុ៖ ជនសង្ស័យទាំងពីនាក់បានបបួលគ្នាចេញធ្វើសកម្មភាពលួច លុះម៉ោង០១ម៉ជាងយប់ពួកគេបានដើរចេញពីបន្ទប់ជួលសំដៅផ្ទះកើតហេតុហើយឃើញផ្ទះចាក់សោពីខាងក្រៅជនសង្ស័យឈ្មោះ ថាច់ ធូ ជាអ្នកធ្វើសកម្មភាពឆ្កឹះសោ ចំណែក ឈ្មោះយូ រ៉ូម៉ាលីជាអ្នកមើលផ្លូវ ក្រោយពីលួចបានហើយពួកគេបានយកសម្ភារះទៅលាក់ទុកនៅផ្ទះជួល ហើយទូរស័ព្វបានអោយអ្នកផ្សេងយកទៅលក់បានលុយចំនួន ៣០០០០រៀល។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំណត់បាននូវអត្តសញ្ញាណជនសង្ស័យឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី០៣ ខែ ០៥. ២០២៣ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺចំណុចបន្ទប់ជួលផ្លូវបេតុងក្រុម៣ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ រួមនិងវត្ថុតាង។

ចំពោះមុខ ផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងសាកសួរយកចំលើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕

ដោយ ស៊ូ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner