ន័រវេសគ្រោងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឈានដល់គោលការណ៍ណែនាំរបស់អង្គការណាតូនៅឆ្នាំ២០២៦

អូស្លូ៖ នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស់ ហ្គា ស្ត័រ នៅថ្ងៃទី០៣ ខែឧសភា បានថ្លែងក្នុងសន្និសិទសារព័ត៌មានថា រដ្ឋាភិបាលន័រវេសបានសម្រេចចិត្តបង្កើនការចំណាយលើវិស័យយោធាយ៉ាងហោចណាស់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៦ ស្របតាមគោលការណ៍ណែនាំរបស់អង្គការណាតូ។

នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស់ ហ្គា ស្ត័រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា យើងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់យើង យ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសន័រវេសនៅឆ្នាំ២០២៦។

ការប្រកាសរបស់លោក ស្ត័រ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៤ ដោយប្រទេសសមាជិកណាតូទាំងអស់ ដើម្បីបំពេញតាមគោលការណ៍ណែនាំ២ភាគរយនៃ GDP ក្នុងការវិនិយោគលើវិស័យការពារជាតិនៅឆ្នាំ២០២៤។

បើតាមលោក ស្ត័រ វិស័យការពារជាតិរបស់ប្រទេសន័រវែស ត្រូវបានបង្កើតឡើងដោយឈរលើសសរស្តម្ភចំនួនបី នោះគឺកងកម្លាំងយោធា, កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសផ្សេងទៀត និងសមាជិកភាពរបស់អង្គការណាតូ។

លោក ស្ត័រ បានសង្កត់ធ្ងន់ទៀតថា ទោះបីន័រវេសមានកងកម្លាំងការពារជាតិល្អរួចហើយក៏ដោយ ក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពការពារជាតិរបស់យើងបន្ថែមទៀតផងដែរ ដោយសារតែមានអស្ថិរភាព និងភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner