កងទ័ពមួកខៀវកម្ពុជាធ្វើការផ្លាស់ប្តូរវេន (Video Inside)

កងទ័ពមួកខៀវរបស់កម្ពុជាបានធ្វើការផ្លាស់ប្តូរវេនបំពេញបេសកកម្ម រក្សាសន្តិភាពក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣។

កម្លាំងកងវិស្វកម្មសំណង់យោធាចំនួន២១៩នាក់ ត្រូវបានវិលត្រឡប់មកវិញ, ចំណែកកម្លាំងប្តូរវេនចំនួន២៤៤នាក់ និងសត្វសុនខ ហិតមីនចំនួន២ក្បាល បានចាកចេញទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលវិញនៅថ្ងៃដដែលនេះ។

កម្ពុជាគិតមកត្រឹមឆ្នាំ២០២៣ បានបញ្ជូនកងកម្លាំងមួកខៀវចំនួនជិត ៩ពាន់នាក់ហើយ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសចំនួន ៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, សាធារណរដ្ឋអាមេរិកអាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស និងយេម៉ែន លើជំនាញបោសសំអាតមីន, វិស្វកម្មសំណង់ផ្តេក និងបញ្ឈរ, អាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, វិស្វកម្មព្រលានយន្តហោះ, កំទេចគ្រាប់មិនទាន់ផ្ទុះ, ផ្នែកនាយទាហាន, សេនាធិការ និងសង្កេតការណ៍យោធា។

ads banner