ស្លាប់មនុស្សយ៉ាងតិច ៧នាក់ ករណីរថយន្តបុករះខាងក្រៅមជ្ឈមណ្ឌលជនចំណាកស្រុក នៅអាមេរិក

តិចសាស់៖ យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់ នៅក្នុងហេតុការណ៍រថយន្តបុករះ នៅខាងក្រៅមជ្ឈមណ្ឌលជនចំណាកស្រុក នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ នៅភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿងបានបើកឆ្លងសំដៅលើក្រុមមនុស្សកំពុងរង់ចាំ នៅចំណតរថយន្តក្រុងមួយ នៅខាងក្រៅមជ្ឈមណ្ឌលជំនួយជនចំណាកស្រុក។

ប៉ូលីសបាននិយាយថា ពួកគេចាត់ហេតុការណ៍នេះថា ជាឧប្បត្តិហេតុ ទោះបីជាសាក្សីម្នាក់បានប្រាប់ AFP ថា អ្នកបើកបរបានស្រែកជេរប្រមាថក្រុមនេះ មុនពេលបង្កើនល្បឿនក៏ដោយ។

អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ លោក Martin Sandoval បានប្រាប់ AFP ថា រថយន្តស្ព័រពណ៌ប្រផេះ “បានឆ្លងកាត់ភ្លើងក្រហម ហើយបានបើកឆ្លងកាត់មនុស្សជាច្រើន” នៅម៉ោងប្រហែល ៨៖៣០ព្រឹក ក្នុងទីក្រុង Brownsville ដែលជាទីក្រុងព្រំដែននៅចុងខាងត្បូងបំផុតនៃរដ្ឋតិចសាស់។

លោក Martin Sandoval បាននិយាយទៀតថា មនុស្សប្រាំពីរនាក់បានស្លាប់ និងជិត ១០ នាក់ផ្សេងទៀត បានរងរបួស។

សាក្សីម្នាក់ឈ្មោះថា Luis Herrera ដែលដៃរបស់គាត់បានរងរបួសក្នុងឧបទ្ទវហេតុនោះ បានប្រាប់ AFP ថា ហេតុការណ៍គឺបានកើតឡើងភ្លាមៗ ហើយប្រភពបាននិយាយទៀត៖ «ស្ត្រីម្នាក់បានជិះឡានមកព្រមានពួកយើង ឲ្យចេញពីផ្លូវ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner