ក្រុមកីឡាវាយសីកម្ពុជាវិញ្ញសាជាក្រុមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រុមកីឡាវាយសីកម្ពុជា លើវិញ្ញសាប្រកួតជាក្រុមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាវាយសីប្រទេសឡាវ ដោយលទ្ធផលស្វិតស្វាញ៣សិតទល់២សិត នារសៀលថ្ងៃទី៩ ខែ ឧសភា នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។

ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ សម្រាប់ក្រុមកីឡាវាយសីកម្ពុជា គឺជាប្រវត្តិសាស្រ្តថ្មី ខណៈព្រឹត្តិការណ៍ប្រកួតប្រចាំតំបន់អាស៊ានដ៏ធំមួយនេះ ក្រុមកម្ពុជាពុំធ្លាប់ឈ្នះមេដាយ ឬក៏ឡើងទៅដល់វគ្គដណ្តើមមេដាយនោះឡើយ។

ជុំវិញកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងនៅការកោសសើរយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនីដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដណ្តើមបានជ័យជំនះ ដើម្បីមោទកភាពជាតិយើង។ទន្ទឹមនឹងជោគជ័យនៅស៊ីហ្គេមដែលជាការកែប្រែប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ សហព័ន្ធនឹងពង្រឹងការហ្វឹកហាត់និងបន្តការប្រកួតនៅក្រៅប្រទេសថែមទៀត ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអេស៊ានយុវជនឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ដោយឡែកកីឡាករ សុខ រីករាយ ដែលជាកីឡាករជួយសង្រ្គោះក្រុមឲ្យឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមយកមេដាយមាស បានប្តេជ្ញាចិត្តប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយមាសជូនកម្ពុជា ។

សូមជម្រាប់ថា មុននឹងក្រុមកីឡាវាយសីកម្ពុជាឡើងទៅប៉ះក្រុមកីឡាវាយសីប្រទេសមីយ៉ាន់ម៉ាដណ្តើមមេដាយមាសនៅថ្ងៃទី១០ ខែ ឧសភា ស្អែកនេះ ក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមកីឡាវាយសីប្រទេសទីម័រ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះក្រុមកីឡាវាយសីប្រទេសឡាវ ដោយលទ្ធផល៣ទល់២៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner