មេដឹកនាំអាល្លឺម៉ង់ថា អឺរ៉ុបមិនត្រូវភ័យ ព្រោះការបង្ហាញកម្លាំង របស់លោកពូទីនទេ
ប៊ែកឡាំង៖ សហភាពអឺរ៉ុបមិនត្រូវ ‘បំភិតបំភ័យ’ ដោយ ‘ការបង្ហាញកម្លាំង’ របស់លោកប្រធានាធិបតីរុស្ស៊ី ពូទីនទេ នេះគឺជាលើកឡើងរបស់អធិការបតីអាល្លឺម៉ង់។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុល៍ (Olaf Scholz) បានជំរុញឱ្យអឺរ៉ុបឈររឹងមាំប្រឆាំងនឹងសង្គ្រាមរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន។
លោក អូឡាហ្វ ស្ហុល៍ (Olaf Scholz) បាននិយាយទៅកាន់សភាអឺរ៉ុប ដោយសំដៅទៅលើមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា “នៅទីក្រុងមូស្គូ ចម្ងាយ ២២០០ គីឡូម៉ែត្រពីភាគឦសាន ពីទីនេះ លោកពូទីនកំពុងដង្ហែទាហាន រថក្រោះ និងរ៉ុក្កែត។
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុល៍ (Olaf Scholz) កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានជំរុញឱ្យអឺរ៉ុបឈរយ៉ាងរឹងមាំប្រឆាំងនឹងសង្រ្គាមរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន។
លោក អូឡាហ្វ ស្ហុល៍ (Olaf Scholz) បានមានប្រសាសន៍ថា៖ «សូមរក្សាភាពខ្ជាប់ខ្ជួនក្នុងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន ដរាបណាវាចាំបាច់»។
លោក អូឡាហ្វ ស្ហុល៍ (Olaf Scholz) ក៏បានអំពាវនាវឱ្យមាន “ការពង្រីក និងកំណែទម្រង់” EU ដែលមាន “ភូមិសាស្ត្រនយោបាយ” ច្រើនជាង នៅក្នុងទស្សនវិស័យ និងសកម្មភាព៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត


