អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន

អ៊ីស្លាម៉ាបាត៖ ប៉ូលិសបាននិយាយថា អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានចាប់ខ្លួន នៅក្នុងតុលាការ។ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ខណៈដែលគាត់បានបង្ហាញខ្លួននៅក្នុងតុលាការក្នុងទីក្រុង អ៊ីស្លាម៉ាបាត (Islamabad)។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បានបង្ហាញខ្លួន ក្នុងសំណុំរឿងមួយក្នុងចំណោមករណីជាច្រើន ប្រឆាំងនឹងរូបលោក ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីអំណាច ក្នុងខែមេសា ឆ្នាំ ២០២២។ គណនី Twitter ផ្លូវការរបស់ប៉ូលីស Islamabad បាននិយាយថា លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានចាប់ខ្លួន នៅក្នុងករណីពុករលួយ។

លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតមិនទុកចិត្ត កាលពីខែមេសាឆ្នាំមុន។ លោកបានអះអាងថា ការបណ្តេញលោកចេញគឺខុសច្បាប់ និងជាការឃុបឃិតរបស់លោកខាងលិច ហើយបានធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋាភិបាល នៃអ្នកស្នងតំណែង លោក សែលបាស់ សារីហ្វ (Shehbaz Sharif) ដោយទាមទារឱ្យមានការបោះឆ្នោត មុនកាលកំណត់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner