Google បើកដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីរបន្ថែមទៀតនៅរដ្ឋអូហៃយ៉ូ

អូហៃយ៉ូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google របស់សហរដ្ឋអាមេរិក គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យចំនួនពីរបន្ថែមទៀតនៅក្នុងរដ្ឋ Ohio ដើម្បីជួយផ្តល់ថាមពលដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ផ្សេងទៀត។

មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួនពីររបស់ក្រុមហ៊ុន Google គ្រោងនឹងសាងសង់នៅក្នុងទីក្រុង Columbus និងទីក្រុង Lancaster។ មជ្ឈមណ្ឌលទិន្នន័យទីមួយបានបើកដំណើរការហើយនៅជិតទីក្រុង Columbus ដោយទីតាំងថ្មីទាំងពីរនេះ នឹងនាំមកនូវការវិនិយោគសរុបរបស់ Google នៅក្នុងរដ្ឋ Ohio កើនឡើងដល់ជាងពីរពាន់លានដុល្លារ។ រដ្ឋ Ohio កំពុងមើលឃើញរលកនៃការវិនិយោគដ៏ធំពីឧស្សាហកម្មបច្ចេកវិទ្យា។

ជាក់ស្តែងក្រុមហ៊ុន Intel កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបមានតម្លៃ២០ពាន់លានដុល្លារនៅភាគខាងកើតទីក្រុង Columbus ហើយក្រុមហ៊ុន Honda និង LG Energy Solution របស់ប្រទេសកូរ៉េខាងត្បូង ក៏កំពុងសាងសង់រោងចក្រផលិតថ្មមានតម្លៃ៣.៥ពាន់លានដុល្លារនៅលើទីតាំងរវាងទីក្រុង Columbus និង Cincinnati ជាទីក្រុងដែលក្រុមហ៊ុនផលិតរថយន្តនានារំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅអាមេរិកខាងជើង។

តំបន់នៅជុំវិញទីក្រុង Columbus ក៏ជាទីតាំងមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយក្រុមហ៊ុន Facebook និង Amazon ផងដែរ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner