ទូរទស្សន៍ថៃធ្វើសេចក្តីរាយការណ៍ពីកីឡាករជម្រើសជាតិថៃជាច្រើននាក់ពេញចិត្តចំពោះធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា

ភ្នំពេញ៖ ទូរទស្សន៍ថៃមួយដែលមានឈ្មោះថា Thai PBS ដែលជា បណ្តាញសារព័ត៌មានប្រចាំភាគខាងត្បូងនិងជា សារព័ត៌មានពេញ និយមមួយរបស់ថៃបានធ្វើសេចក្តីរាយការណ៍របស់ខ្លួនថាកីឡាករជនជាតិថៃបានពេញចិត្តចំពោះការរៀបចំរបស់កម្ពុជា ក្នុងខណៈធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣។

ក្នុងសេចក្តីរាយការណ៍ចេញពីរាជធានីភ្នំពេញដែលធ្វើឡើងដោយ លោក ពង្ស ពិស៊ីតអាន់ថាណាន់ ដែលជាអ្នកយក ព័ត៌មានប្រចាំ ទូរទស្សន៍ThaiPBSបានបញ្ជាក់ថា ពេលនេះការប្រកួតកីឡា ស៊ីហ្គេម បើនិយាយទៅនោះគឺបាន ពាក់កណ្តាលផ្លូវហើយ។នេះក៏ចាត់ទុកថា ជាលើកដំបូងនៅកម្ពុជាដែលបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍មួយនេះបន្ទាប់ពីកម្ពុជាខកខានរយៈពេល៦៤ឆ្នាំកន្លងមក។

លោក ពង្ស ពិស៊ីតអាន់ថាណាន់ បានលើកឡើងក្នុងសេចក្តីរាយការណ៍ របស់ខ្លួនថា”កាលពីមុនមកគេមានការព្រួយ បារម្ភថា កម្ពុជាធ្វើជា ម្ចាស់ ផ្ទះអាចនឹងជួបនូវបញ្ហាមួយចំនួនដោយសារតែទើបតែធ្វើ ជា ម្ចាស់ផ្ទះលើកដំបូង ប៉ុន្តែនៅពេលការប្រកួតចាប់ផ្តើមរហូត មកដល់ ពេលនេះឃើញថាម្ចាស់ផ្ទះបានរៀបចំល្អហួសពីគេស្មានទុកទៅទៀត។

លោក ពង្ស ពិស៊ីតអាន់ថាណាន់ បានលើកឡើងថា ពីដំបូងឡើយគេ ព្រួយបារម្ភតាំងតែពីទីលានប្រកួតទីកន្លែងស្នាក់នៅ របស់អ្នកកីឡានិង រួមទាំងបញ្ហាមួយចំនួនទៀតដែលការព្រួយបារម្ភដល់បណ្តាកីឡាប្រទេសមួយចំនួនក្នុងនេះរួមទាំងប្រទេសថៃផង។ទោះបីយ៉ាងណា បន្ទាប់ពី កីឡាស៊ីហ្គេមបានប្រកាសបើកជាផ្លូវការមកឃើញថាអ្វីៗទាំងអស់នេះមិនមែនជារឿងពិតទេ។តាមពិតកម្ពុជាធ្វើបានល្អចាប់តាំង តែពិធី បើកគេឃើញថាអស្ចារ្យខ្លាំងណាស់ទីលានប្រកួតមានស្តង់ដារច្រើនកន្លែង។អ្នកទស្សនាក៏ច្រើន។អ្នកទទួលរាក់ទាក់ល្អហួសពីការគិតទុក។ក្រៅពីនេះការមើលថែទាំងកីឡាករ កិច្ចការសន្តិ សុខឃើញថា ម្ចាស់ផ្ទះកម្ពុជាធ្វើបានល្អ នាំឱ្យកីឡាករចូលរួមប្រកួតពេញ ចិត្គ គ្រប់គ្នា។

ក្នុងបទសម្ភាសន៍ជាមួយកីឡាករមួយរូបឈ្មោះ អាក់ឌិឡាន់ ចែះម៉ែង នៃក្រុមជម្រើសជាតិថៃបានបង្ហាញក្នុងអារម្មណ៍ ជុំវិញការធ្វើដំណើរ មកប្រកួតនៅកម្ពុជាថា “ពេលដំបូងបើតាមព័ត៌មាននោះខ្ញុំមាន ការព្រួយបារម្ភ។តែនៅពេលមកដល់ ពិតប្រាកដឃើញថាបរិយា កាស ល្អណាស់។គឺល្អតាំងតែពីការស្វាគមន៍ដំបូងកន្លែងស្នាក់នៅក៏ល្អ មិនដូចព័ត៌មានមួយចំនួនចុះផ្សាយឡើយ និងអាហារក៏ល្អដែរ”។

ដោយឡែកក្រុមកីឡាជម្រើសជាតិផ្នែកកីឡាកាប់ដាវស្រ្តីថៃចំនួនបីរូបផ្សេងទៀតបានចេញមកអះអាងប្រាប់បណ្តាញសារព័ត៌មានThaiPBSដែរថា”កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺធ្វើបានល្អខ្លាំងណាស់។ពេល ដំបូងកន្លែងស្នាក់នៅពួកខ្ញុំមានបញ្ហាខ្លះៗ។ពួកខ្ញុំបានប្រាប់ពួកគាត់។បន្ទាប់ពីនោះរយៈពេលពីរម៉ោងគេឱ្យផ្លាស់ទៅកន្លែងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥តែម្តង។នៅសណ្ឋាគារគេមើលការខុសត្រូវបានល្អ ធ្វើឱ្យ មានអារម្មណ៍មានសេចក្តីសុខនិងការប្រកួត ក៏ប្រព្រឹត្តិទៅ បានល្អ”។
សូមរំលឹកដែរថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាបាន ប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ។រីឯការប្រកួត កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២នឹងចាប់ផ្ដើមការ ប្រកួតពីថ្ងៃ ទី០៣-០៩ខែមិថុនាឆ្នាំ២០២៣ ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner