ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ក្នុងទិវាប្រកបដោយសិរីមង្គលដ៏មហោឡារិក នៃព្រះរាជពិធី បុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សានា ឆ្នាំនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិតំណាងរដ្ឋបាលខណ្ឌដូនពេញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលអញ្ជើញមកពីសង្កាត់ចំនួន ១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញប្រមាណជាង ២០០ នាក់។

ក្នុងឱកាសនេះឯកឧត្តមបានសាកសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសដើម្បីអបអរសាទរនិងថ្វាយ ព្រះសព្វសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់ បំផុត។

ឯកឧត្តម ឈិន កេតនា មានប្រសាសន៍បន្តថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជ វង្សានុវង្សថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំង ប្រទេសតែងតែរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជប្បវេណីពីបុរាណដ៏ថ្កើនថ្កាន និងបានថ្វាយព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លាដែលប្រារព្ធឡើងដើម្បីសំដែងនូវកត្តញ្ញូចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រដើម្បីថ្វាយព្រះពរសព្វសាធុការនិងថ្វាយព្រះរាជកុសលចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដយូរអង្វែងតរៀងទៅ ។

សូមបញ្ជាក់ជូនថាអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្នុងឱកាសនេះមាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner