ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សា កសិកម្ម ទាំង បី ដែលទទួលសញ្ញាបត្រនេះមានចំនួនសរុប ៣,២៧៩នាក់ នារី ១,៣១៩ នាក់ ស្មើនឹងជាង ៤០ភាគរយ ដែលបានបញ្ចប់ការសិក្សា តាម ជំនាញរបស់ខ្លួន ដោយជោគ ជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ ២០២២ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២,៤៣៣នាក់, វិទ្យា ស្ថានជាតិកសិកម្មព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិ កសិកម្ម កំពង់ ចាមចំនួន ៣១៥នាក់។

និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះមាន ៥កម្រិតផ្សេងគ្នារួមមាន៖ ថ្នាក់ បរិ ញ្ញាបត្ររងចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ២,៨៤៨នាក់, ថ្នាក់បរិញ្ញា បត្រ ជាន់ខ្ពស់ ចំនួន ៦៦នាក់ នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិតចំនួន ៥៦នាក់ នារី ២០នាក់ និងថ្នាក់បណ្ឌិតចំនួន ៨នាក់ នារី ១នាក់។ ក្នុងចំណោម និស្សិត ជ័យ លាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១,០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦ភាគរយ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តម សិក្សា កសិកម្ម ទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សចំនួន ៣០,៣៥៤នាក់ នារី ៧,៨១៥នាក់។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យមគ្រឹះស្ថានទាំងបី បណ្តុះ បណ្តាល បានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់វិស័យ កសិ កម្ម ៕.

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner