សម្ដេចតេជោ ហ៊ុន សែន៖ ត្រកូល «ហ៊ុន» គឺជាត្រកូលអ្នកការពារ ព្រះមហាក្សត្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ត្រកូល «ហ៊ុន» គឺជាត្រកូលអ្នកការពារ ព្រះមហាក្សត្រ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។

សម្តេចតេជោ បានគូសបញ្ជាក់ថា មានត្រកូលខ្លះ ជាត្រកូលក្បត់ព្រះមហាក្សត្ររហូតដល់ទៅ ៣ជំនាន់ ហើយពេលនេះ គេហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីតំណែងថែមទៀតផង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner