អំពូលសូឡា ជាច្រើនគ្រឿងត្រូវបានមន្រ្តីក្រុមការងារឃុំរមេញយកទៅដើម្បីបំពាក់តាមដងផ្លូវ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរមេញខាងត្បូង
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅអមសងខាផ្លូវនៅក្នុងភូមិ រមេញខាងត្បូងមានការសម្បាយរីករាយដោយទទូលបានអំពូលសូឡាជាច្រើនគ្រឿងដើម្បីយកទៅបំពាក់ដាក់បំភ្លឺតាមដងផ្លូវហើយងាយស្រួលក្នុងការធ្វើដំណើរនិងហាត់ប្រាណនៅពេលយប់ប្រលប់ ។ការបំពាក់អំពូលសូឡាតាមដងផ្លូវនេះដឹកនាំដោយឯកឧត្តម ពៅ ផន សំណាង អនុប្រធាននិងជាប្រធានក្រុមការងារ ភូមិ រមេញខាងត្បូង និងលោក គិន ភ័គក្តីអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែតនិងជាតំណាងឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំរមេញ
ស្រុកកោះអណ្តែត ខេត្តតាកែវនៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ពៅ ផន សំណាងក្នុងនាមឯកឧត្តមសុខប្រសិទ្ធិបានស្នើឱ្យប្រធានសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់សមាជិកបក្សក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយទំនាក់ទំនងជាមួយឃុំ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម ប្រធានក្រុមការងារបានលើកឡើងអំពីសភាពការណ៍ថ្មីៗ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះ, គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោកកម្ពុជាក្រ តែបេះដូងធំ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ដើម្បីឈានទៅការទទួលនូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ប្រធានសាខាបក្សភូមិ និងក្រុមបក្ស ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យសមាជិកបក្សទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។នៅក្នុងឱកាសនោះឯកឧត្តម ពៅ ផន សំណាងបាននាំយកអំណោយរបស់ឯកឧត្តម សុខប្រសិទិ្ធរួមមានមានអង្ករ ថ្នាំពេទ្យ និងថវិកាមួយចំនួនចែកជូនដល់សមាជិកសមាជិកានិងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ៕

ដោយ-រ៉ាវុធ