សម្តេចតេជោ ហ៊ុន សែន សូមអង្វរករថ្នាក់ដឹកនាំគណៈសង្ឃបញ្ចប់វិវាទ និងឈប់វាយប្រហារគ្នាលើបណ្តាញសង្គម
ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអង្វរករឱ្យគណៈសង្ឃទាំងអស់ បញ្ឈប់ជម្លោះ និង ឈប់ប្រើហ្វេសប៊ុក ដើម្បីបង្ហោះរឿង ។
សម្ដេចបានស្នើឱ្យគណៈសង្ឃនាយក ដកចេញនូវសេចក្តីថ្លែងការណ៍ទាំងឡាយ តាមហ្វេសប៊ុក ដែលបង្ហាញពីការបែកបាក់គ្នា នៅក្នុងគណៈសង្ឃនាយក ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ “វាអស់ទាស់ហើយ ដែលព្រះសង្ឃ ឈ្លោះគ្នា តា មហ្វេសបុកបែបនេះ។ ដូចនេះ សុំសម្រួលគ្នាទៅ ព្រោះជាសម្ដេចសង្ឃទៀត ទាស់គ្នា។ ឥឡូវ បើព្រះអង្គ សុទ្ធតែជាសម្ដេចសង្ឃ ទៅហើយ តើខន្តីនៅកន្លែងណាទៅ។ ខណៈយើងនិយាយពីសុខដុមបនិយកម្មជាតិសាសន៍ និងសាសនា ឥឡូវ យើងមានធម្មយុត្ត និងមហានិ កាយ ហើយឥឡូវ មហានិកាយខ្លួនឯង ទាស់គ្នា ហើយទាស់គ្នា ក្នុងក្បាលម៉ាស៊ី នសង្ឃទៅទៀត ហើយបង្ហោះតាមហ្វេសប៊ុក ទៅទៀត តើបង្ហោះតាមហ្វេសប៊ុកធ្វើអី “។
សូមរំលឹកថា នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍លើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook ) ថា ” សម្តេចព្រះធម្មលិខិត សៅរ៍ ច័ន្ទថុល្ល ល្មើសទៅលើចំណារ និងព្រះរាជក្រឹត្យ ព្រោះថា សម្តេចព្រះធម្មលិខិតព្រះអង្គខ្លួនឯង ក៏បានចូលរួមប្រជុំវា..យតម្លៃជ្រើសរើសសមាសភាពព្រះមហាវិមលធម្ម និងបានលើកឡើងថា ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ស័ក្តិសមជាទីបំផុតក្នុងការទទួលងារព្រះមហាវិមលធម្មនេះ។ អ្វីដែលសម្តេចព្រះធម្មលិខិត កំពុងតែធ្វើនេះគឺ មិនគោរពគណៈសង្ឃហើយ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


