ថ្នាក់ដឹកនាំខេត្តរតនគិរី ទទួលបានគ្រឿងឥស្សិយយសពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រតនគិរី ៖ ថ្នាក់ដឹកនាំខេត្តរតនគិរី រួមមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចផ្តល់ជូននូវគ្រឿងឥស្សរិយយសមិត្តភាព សម្រាប់ការងារពង្រឹងសាមគ្គីភាព មិត្តភាព ទំនាក់ទំនង និងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងខេត្តរតនគិរី និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តយ៉ាឡាយ វៀតណាម។ ក្នុងនោះផងដែរក៏មានថ្នាក់ដឹកនាំអង្គភាពក្នុងខេត្តមួយចំនួនផងដែរ រួមមាន ឯកឧត្តម ងួន គឿន អតីតស្នងការនគរបាលខេត្ត លោកឧត្តមសេនីយត្រី ចៅ នាង ស្នងការរងនគរបាលខេត្ត លោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្ត លោក អ៊ុ ផាន់នី ស្នងការរងនគរបាលខេត្ត និងលោក ងួន សុវណ្ណា អតីតមេបញ្ជាការកងវរៈសេនាតូចការពារព្រំដែនលេខ ៦២៣។

ឯកឧត្តម វ៉ ង៉ុកថាញ់ (Vo Ngoc Thanh) ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ បានចាត់ទុកថា ទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តទាំងពីរ មានភាពល្អប្រសើរ ស្របពេលដែលសភាពការបទល្មើសក្នុងតំបន់ និងអន្តរជាតិ កំពុងមានភាពស្មុកស្មាញខ្លាំង។

ក្នុងនាមថ្នាក់ដឹកនាំខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម និងខេត្តយ៉ាឡាយ ដែលបានផ្តល់គ្រឿងឥស្សិយយសមិត្តភាព ជូនថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងប្រជាជនខេត្តទាំងពីរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា ភាពរីកចម្រើនទំនាក់ទំនងរវាងខេត្តទាំងពីរ បានឆ្លុះបញ្ចាំងពីស្មារតីនៃខេត្តជាប់ភូមិផងរបងជាមួយគ្នា ប្រកបដោយមនោសញ្ចេតនាគោរពរាប់អានដ៏ស្មោះសរនូវចំណងសាមគ្គីភាព  ភាតរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង។ដោយគតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner