សិស្សប៊ែលធីជាង ៥០០០នាក់ ចូលរួមបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ប៊ែលធី ឆ្នាំ២០១៩ (U-13 &U-16)

រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធ​​​​ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019) ដែលមានក្រុមប្រកួត U-13 ចំនួន ១៩ក្រុម និងU-16 ចំនួន ១៧ក្រុម មកពីសាលា ប៊ែលធី ទាំង ១៩សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.០០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត  លី ឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង ជា​អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​លោក​ជំ​ទាវ​។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៩ (BELTEI CHAMPIONS TROPHY 2019)នេះ គឺជាកម្មវិធីសិក្សាបន្ថែមទី៨ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង៨ ដែលបានអនុវត្តកន្លងមក និងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យចេះស្រលាញ់កីឡា មានសាមគ្គឺភាព មិត្តភាពរវាងគ្នានិងគ្នា និងបង្កភាពសប្បាយ      រីករាយ ព្រមទាំងបានបែងចែកជា៥ វគ្គ ក្នុងមាន៖

វគ្គទី១គឺជាវគ្គជំរុះក្នុងពូល (Group Stage) គឺជាការប្រកួតជំរុះគ្រប់សាខាទាំងអស់ដើម្បីយកក្រុមដែលឈ្នះក្នុងពូលនីមួយៗឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ

វគ្គទី២គឺជាវគ្គប្រកួត៨ក្រុម (Quarter Finals) គឺជាការប្រកួត ក្នុងពូលនីមួយៗដើម្បី ឡើងទៅប្រកួតក្នុងវគ្គ៤ក្រុម

វគ្គទី៣ គឺជាវគ្គប្រកួត៤ក្រុម (Semi Finals) គឺជាការប្រកួតយកក្រុមឈ្នះ ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ

វគ្គទី៤គឺជា វគ្គប្រកួតយកលេខ៣ (Third Place)

វគ្គទី៥គឺជាវគ្គប្រកួតផ្តាច់ព្រ័ត្រ (Grand Final) យកចំណាត់ថ្នាក់លេខ១ដើម្បីទទួលជ័យលាភីពានរង្វាន់           

ឯកឧត្តមបណ្ឌិត  លី ឆេង បានកោតសរសើរដល់ក្រុមកីឡាករដែលទទួលបានជ័យលាភី ដែលចំនាយពេលវេលាប្រកួតអស់រយៈពេល៨ខែ ក្នុងការប្រកួតយ៉ាងស្វិតស្វាញនិង បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំ​រៀន​សូត្រ និងឆ្លៀតពេលទំនេររបស់ខ្លួនទៅលេងកីឡា ព្រោះកីឡានាំមកនូវថាមពលរឹងមាំ នាំមកនូវសុខភាពល្អ ប្រាជ្ញាវាងវៃ និងសាមគ្គឺភាព រវាងគ្នា និងគ្នា និងជៀសឲ្យផុតពីគ្រឿងញៀន។  ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះ ក្រុមកីឡាករ​ទាំង ១៩សាខា ដែលបានប្រកួតជាមួយគ្នាតាម លក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមោះមុត ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជា​គ្រួសារ​ប៊ែលធីដែរ។ បន្ទាប់មក ឯកឧត្តមប្រធានគណៈអធិបតី បានបំពាក់មេដាយ ប្រគល់ពាន និងរង្វាន់ដល់កីឡាករជ័យលាភី U-13 និងU-16

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner