ប៉ូលិសហូឡង់ ចាប់ខ្លួនសកម្មជនអាកាសធាតុជាង ១ ៥០០នាក់

ហូឡង់៖ ប៉ូលិសហូឡង់បានឱ្យដឹងថា មនុស្សជាង ១ ៥០០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលដែលពួកគេកំពុងចូលរួមធ្វើបាតុកម្មជាមួយក្រុមសកម្មជនអាកាសធាតុមួយឈ្មោះថា Extinction Rebellion នៅទីក្រុ ងឡាអេ។

កាលពីថ្ងៃសៅរ៍ ក្រុមសកម្មជនបានចេញធ្វើបាតុកម្ម បិទផ្លូវធ្វើដំណើរមួយចំនួននៅកណ្តាលទីក្រុង ដើម្បីតវ៉ាប្រឆាំងនឹ ងការផ្ដល់ទុនឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលទៅកាន់ក្រុមហ៊ុនផលិតកម្មឥន្ធនៈហ្វូស៊ីលរបស់ប្រទេសហូឡង់។

យោងតាមមន្ត្រីប៉ូលិសហូឡង់បានឱ្យដឹងថា ពួកគេបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកក្រុមសកម្មជនដែលកំ ពុងបាតុកម្មបិទផ្លូវធំមួយក្នុងទីក្រុង ហើយក៏បានចាប់ខ្លួនមនុស្សសរុបចំនួន ១ ៥៧៩ នាក់ ក្នុងនោះមាន ៤០ នាក់នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់ ដោយត្រូវទទួលរងបទចោទប្រកាន់ជាច្រើន ក្នុងនោះក៏មានបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈផងដែរ។

ប៉ូលិសម្នាក់បាននិយាយថា សកម្មជនម្នាក់បានធ្វើការខាំប៉ូលិសម្នាក់ អំឡុងពេលដែលប៉ូលិសនោះបានចាប់ខ្លួនរូបគេ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែតារាល្បីជនជាតិហូឡង់ជាច្រើននាក់ក៏មានវត្តមាននៅក្នុងចំណោមបាតុករទាំងអស់នោះផ ងដែរ ដូចជាអ្នកស្រី ខារីក វ៉ានហូថេន (Carice van Houten) ដែលត្រូវបានគេស្គាល់ថាជាតួអង្គ មេលីសានដ្រេ (Melisandre) នៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីមួយឈ្មោះថា Game of Thrones។

ទីភ្នាក់ងារសារព័ត៌មានហូឡង់ឈ្មោះថា ANP បានរាយការណ៍ថា អ្នកស្រីត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមក ត្រូវបានអនុ ញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ យ៉ាងណាមិញ គេមិនបានបញ្ជាក់បន្ថែមនោះទេ ថាតើស្រ្តីរូបនេះ ស្ថិតក្នុងចំណោមអ្នកដែ លនឹងត្រូវកាត់ទោស ឬក៏យ៉ាងណានោះទេ។

យោងតាមប្រភពព័ត៌មានដដែល បានបង្ហាញថា ការតវ៉ានេះគឺជាលើកទី៧ ហើយដែលក្រុមសកម្មជន Extinction Rebellion បានរៀបចំឡើងនៅក្នុងតំបន់ទីក្រុងឡាអេ នេះ ប៉ុន្តែចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនបានកើនឡើងខ្ពស់ជាងលើកមុនៗ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមយុទ្ធនាកា របរិស្ថាននេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង តាមរយៈការបង្កការរំខាន ការចេញបិទផ្លូវធ្វើដំណើរ អាកាសយានដ្ឋាន និងនៅតាមផ្លូវដឹកជញ្ជូនសាធារណៈ ផ្សេងទៀត ដោយគោលបំណងសំខាន់របស់ពួកគេគឺការធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងសកម្មភាពទាំងឡាយណាដែលបង្កឱ្យស្ថានភាពបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ជាងនេះ។
កាលពីខែមុន ក្រុមសកម្មជនបរិស្ថាននេះបានធ្វើសកម្មភាពរយៈពេល ៤ ថ្ងៃនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយបានសន្យាថានឹងកាត់បន្ថយការបង្កការរំខាន ដូចជាការបិទផ្លូវធ្វើដំណើរផ្សេងៗជាដើម៕

ប្រែសម្រួល: ធា សុណា
ប្រភព ៖ https://www.aljazeera.com/news/2023/5/27/netherlands-arrests-over-1500-extinction-rebellion-activists

ads banner