អតីតអ្នកការទូតអាមេរិក លោក ហេនរី គីស៊ីងហ្គឺ ដែលនៅតែសកម្មក្នុងកិច្ចការអន្តរជាតិ ប្រារព្ធខួបកំណើតគម្រប់ ១០០ ឆ្នាំ
អាមេរិក៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ហេនរី គីស៊ីងហ្គឺ (Henry Kissinger) ដែលជាអតីតអ្នកការទូត និងជាទីប្រឹ ក្សាប្រធានាធិបតីសហរដ្ឋអាមេរិ បានប្រារព្ធពិធីខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោក។
លោក គឺជាសហសេវិកនយោបាយមួយរូបក្នុងចំណោមអ្នកផ្សេងទៀតជាច្រើន ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ និ ងដែលធ្លាប់មានឥទ្ធិពលទៅលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងសម័យកាលដ៏លំបាក ដូចជាសម័ យប្រធានាធិបតី រីឆាដ និចសុន (Richard Nixon) និងសម័យសង្រ្គាមវៀតណាមជាដើម។
លោកបានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩២៣ នៅប្រទេសអាល្លឺម៉ង់។ លោកនៅតែមានភាពល្បីល្បាញជុំវិញមុខតួនាទីដ៏មានឥទ្ធិពលទៅលើគោលនយោបាយការបរទេសរបស់អាមេរិកនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ រួមទាំងការសម្រេចដកទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសវៀតណាមផងដែរ ប៉ុន្តែលោកក៏បានជាប់ពាក់ព័ន្ធនឹងការសម្រេ ចចិត្តរបស់អាមេរិក ចូលរួមចំណែកក្នុងជម្លោះផ្សេងៗជាច្រើននៅលើពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ លោក ដេវីដ គីស៊ីងហ្គឺ (David Kissinger) ដែលត្រូវជាកូនប្រុសរបស់លោក ហេនរី បានសរសេ រនៅក្នុងកាសែត Washington Post ថា «ខួប ១០០ឆ្នាំរបស់ឪពុកលោក គឺជានិមិត្តសញ្ញានៃប្រវត្តិសាស្ត្រ។ គាត់នៅតែមានភាពសកម្មដោយគ្មានភាពនឿយហត់អស់ពេញមួយទសវត្សរ៍ចុងក្រោយនេះ»។
កន្លងមក លោក ហេនរី គីស៊ីងហ្គឺ ធ្លាប់បានផ្តល់ដំបូន្មានជាច្រើនដល់ប្រធានាធិបតីដែលមកពីគណបក្សសាធារណរដ្ឋ និ ងគណបក្សប្រជាធិបតេយ្យ រួមទាំងសេតវិមានក្នុងអំឡុងពេលរដ្ឋបាល លោក ដូណាល់ ត្រាំ (Donald Trump) ដូចជា ការរក្សាឱ្យបាននូវតួនាទីជាទីប្រឹក្សាអន្តរជាតិជាដើម។
គួរដឹងដែរថា លោក ហេនរី ធ្លាប់បានរត់គេចពីរបបណាស៊ី ( N azi) ជាមួយក្រុមគ្រួសាររបស់លោក កាលពីនៅវ័យក្មេងជំទង់។ រយៈពេល ៨ ឆ្នាំក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋលេខាធិការ លោក ហេនរី គីស៊ីងហ្គឺ បានរួមចំណែកយ៉ាងធំធេ ងដល់ការបង្វែរទិសដៅគោលនយោបាយការបរទេសអាមេរិកសំខាន់ៗ រួមមាន ការទូតដឹកជញ្ជូន (Shuttle Diplomacy) ដើម្បីស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ការចរចាសម្ងាត់ជាមួយប្រទេសចិនដើម្បីបង្ខូចទំនាក់ទំនងរវា ងមហាអំណាចដែលកំពុងងើបឡើង និងការជំរុញឱ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដើម្បីស្វែងរកការបញ្ចប់ជ ម្លោះ នៅវៀតណាម និងវត្តមានយោធាអាមេរិកនៅទីនោះ។
យ៉ាងណាក៏ដោយ លោក ហេនរី គីស៊ីងហ្គឺ និងអតីតប្រធានាធិបតីអាមេរិក លោក និចសុន បានប្រឈមមុខនឹងការរិះគ ន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តអាមេរិក នៅពេលដែលកងកម្លាំងកុម្មុយនីស្តវៀតណាមខាងជើងបានវាយកាន់កាប់ទីក្រុងសៃហ្កន (Saigon) បានក្នុងឆ្នាំ១៩៧៥។ នៅពេលនោះ អាមេរិកបានជម្លៀសបុគ្គលិករបស់ខ្លួនដែលនៅសេសសល់ចេញពីទីក្រុងមួយនេះ ដែលបច្ចុប្បន្នគេហៅថាជាទីក្រុងហូជីមិញ (Ho Chi Minh)។
បន្ថែមលើនេះ លោក ហេនរី គីស៊ីងហ្គឺ ត្រូវបានគេចោទប្រកាន់ពីបទចូលរួមធ្វើឱ្យជម្លោះនៅវៀតណាមកាន់តែរីករាលដាលចូលទៅក្នុងប្រទេសឡាវ និងកម្ពុជា ដែលបណ្តាលឱ្យមានការងើបឡើងនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដែ លបានសម្លាប់ប្រជាជនកម្ពុជាប្រមាណជាជាង ២ លាននាក់។
គំនិតយល់ស្របរបស់លោក ហេនរី គីស៊ីងហ្គឺ ទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានគេទទួលស្គាល់ថា ជាកត្តាជំរុញដ៏សំខាន់មួយក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដែលមានការប្រកួតប្រជែងការទូតរវាងសហរដ្ឋអាមេរិក និ ងសហភាពសូវៀត ចាប់ផ្តើមពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៩ ដូចជាការកាត់បន្ថយភាពតានតឹងនៃសង្រ្គាមត្រជាក់ ជំ នួសវិញដោយការចរចាពាណិជ្ជកម្ម និងអាវុធ រួមទាំងសន្ធិសញ្ញាស្ដីពីការពិភាក្សាកម្រិតអាវុធយុទ្ធសាស្ត្រជាដើម។
លោក ហេនរី គីស៊ីងហ្គឺ ក៏ធ្លាប់ទទួលបានពានរង្វាន់មេដាយសេរីភាព ពីលោក ជឺរ៉ាល់ ហ្វដ (Gerald Ford) ដែលជាអតីតប្រធានាធិបតីអាមេរិកទី៣៨ ចន្លោះឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៧។
ប្រធានាធិបតីរូបនេះ បាននិយាយថា ៖ «លោ ក ហេនរី គីស៊ីងហ្គឺ គឺជាមនុស្សអស្ចារ្យរបស់អាមេរិកដោយបានប្រើប្រាស់ប្រាជ្ញា និងក្តីមេត្តាក្នុងការបម្រើសន្តិភាព»។
រីឯអ្នកផ្សេងទៀត បានចោទប្រកាន់ លោក ហេនរី គីស៊ីងហ្គឺ ថាលោកបានជំរុញឱ្យមានការអនុវត្តគោលនយោបាយដែ លគិតតែពីផលប្រយោជន៍អាមេរិក ខណៈដែលអាមេរិកត្រូវជួយពង្រឹងរបបដឹកនាំនៅក្នុងប្រទេសប៉ាគីស្ថាន ឈីលី និងឥណ្ឌូនេស៊ីជាដើម៕
ប្រែសម្រួល:ធា សុណា
ប្រភព ៖ https://www.channelnewsasia.com/world/henry-kissinger-former-us-diplomat-celebrates-100th-birthday-still-active-global-affairs-3519991